ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៦៩នាក់ នាំឲ្យអ្នកឆ្លងសរុបកើន លើស២៤.០០០នាក់

សេអ៊ូល ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ថា ប្រទេសកូរ៉េខាងត្បូង ត្រូវបានគេរាយ ការណ៍មកថា មានករណីថ្មី នៃជំងឺកូវីដ១៩ បន្ថែមទៀត ចំនួន៦៩នាក់ គិតត្រឹមពាក់កណ្តាល អធ្រាតថ្ងៃពុធ ម៉ោងក្នុងស្រុក បើធៀបនឹងអំឡុង ពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ បានកើនឡើងដល់២៤.៤២២នាក់ ។

ករណីឆ្លងជំងឺជាប្រចាំថ្ងៃ បានមកដល់ក្រោម១០០នាក់ បន្ទាប់ពីបានកត់ត្រា កាលពីថ្ងៃមុន ដែលមានចំនួន១១៤នាក់ ។ ហើយការឆ្លងទ្វេដងនេះ បានកើតឡើងដោយសារតែការ នៅប្រមូលផ្តុំគ្នា នៅក្នុងក្រុងសេអ៊ូល និង នៅខេត្ត Gyeonggi ។

ក្នុងចំណោមករណីថ្មី មាន១៩នាក់ ជាអ្នកស្រុកនៅក្រុងសេអ៊ូល និង ២២នាក់ជាពលរដ្ឋនៅខេត្ត Gyeonggi ។
ចំនួន០៩នាក់ជាអ្នកមកពីខាងក្រៅ គឺមកពីបរទេស ហើយតួលេខ បានដាក់បញ្ចូលគ្នា បានកើនដល់៣.៣៣៤នាក់ ។
មានអ្នកស្លាប់បន្ថែមទៀត ចំនួន០២នាក់ ដែលនាំឲ្យចំនួនអ្នកស្លាប់ សរុបកើនដល់៤២៧នាក់ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top