បរទេស៖កាលពីថ្ងៃអង្គារដើមសប្តាហ៍កន្លងមក បណ្តាប្រទេសលោកខាងលិចប្រមាណជា ៤០ ប្រទេសបាននាំគ្នាធ្វើការរិះគន់ចិនចំពោះ បញ្ហាក្រុមជនជាតិភាគតិចជាពិសេសនៅខេត្តស៊ីនជាំងនិងទីបេព្រមទាំងបានបង្ហាញ ការព្រួយបារម្ភយ៉ាងខ្លាំងចំពោះផលប៉ះពាល់នៃច្បាប់សន្តិសុខជាតិថ្មីរបស់ចិនស្តីពី សិទ្ធិមនុស្សនៅក្រុងហុងកុងនោះផងដែរ។
សហរដ្ឋអាមេរិកនិងបណ្តាប្រទេសអ៊ឺរ៉ុបជាច្រើនទៀត បូករួមទាំងជប៉ុនផងបានអំពាវនាវឱ្យប្រទេសចិនអនុញ្ញាតឱ្យមានការធ្វើដំណើរដោយសេរីដោយមិនមានសិទ្ធិចូលទៅកាន់តំបន់ស៊ីនជាំងសម្រាប់អ្នកសង្កេតការណ៍ ឯករាជ្យរួមទាំងប្រធានសិទ្ធិមនុស្សរបស់អាមេរិកលោកស្រី Michelle Bachelet និងបញ្ឈប់ជាបន្ទាន់ពីការឃុំខ្លួនជនជាតិអ៊ូហ្គួរនិងសមាជិកជនជាតិភាគតិចដទៃទៀត។
ប្រទេសទាំងនោះ ក៏បានជំរុញប្រទេសចិន នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយដែលត្រូវបានអាននៅក្នុងកិច្ចប្រជុំគណៈកម្មាធិការសិទ្ធិមនុស្សរបស់មហាសន្និបាតអង្គការសហប្រជាជាតិ ដើម្បីលើកកម្ពស់ ស្វ័យភាពសិទ្ធិនិងសេរីភាពនៅហុងកុងនិងគោរពឯករាជ្យភាពរបស់ប្រព័ន្ធតុលាការហុងកុង៕
ប្រែសម្រួល៖ស៊ុនលី