បច្ចុប្បន្នភាព
ប្រព័ន្ធផ្សព្វផ្សាយ The New York Times បានចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី៨ ខែតុលានេះ ថា ប្រធានាធិបតី របស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ អាចនឹងដើរសាបព្រួស វីរុសCovid-19 នៅទូទាំងប្រទេសនេះ នៅពេលខាងមុខ ក្នុងយុទ្ធនាការឃោសនា រកសម្លេងឆ្នោត ។
The New York Times បានចុះផ្សាយបែបនេះ ដោយយោងទៅលើ សម្តីរបស់លោក ត្រាំ ដែលបាននិយាយថា លោកនឹងបើកយុទ្ធនាការ ឃោសនា រកសម្លេងឆ្នោត ដោយផ្ទាល់នៅពេលខាងមុខ ទោះបីជាលោកមានផ្ទុកវីរុសCovid-19ក៏ដោយ ។
សូមរំលឹកជូនថា កាលពីថ្ងៃសៅរ៍ ទី៣ ខែតុលានេះ លោក ដូណាល់ ត្រាំ បានធ្វើដំណើរតាមឧទ្ធម្ភាគចក្ រទៅកាន់មជ្ឈមណ្ឌល វេជ្ជសាស្ត្រយោធាជាតិ Walter Reed ដើម្បីទទួលការព្យាបាលវីរុសCovid-19 ក្រោយពីប្រធានាធិបតីរូបនេះ រួមទាំងស្ត្រីទី១ មេឡានៀត្រាំ (ភរិយា) ត្រូវបានធ្វើតេស្តវិជ្ជមានវី រុសCovid-19ទាំងពីរនាក់ ។
លោក ត្រាំ បានសម្រេចចិត្តចាកចេញ ពីមន្ទីរពេទ្យ Walter Reed ទៅកាន់សេតវិមានវិញ កាលពីថ្ងៃអង្គារ ទី៦ ខែតុលាដដែលនេះ ក្រោយពីបានសម្រាកព្យាបាលបានត្រឹមតែ៣យប់ ខណៈដែលប្រធានាធិបតីរូបនេះ នៅតែផ្ទុកវីរុសCovid-19នៅឡើយ ។
ដែលថា លោក ត្រាំ នឹងដើរសាបព្រួស វីរុសCovid-19នៅទូទាំងសហរដ្ឋអាមេរិក គឺដោយសារប្រធានាធិបតីរូបនេះ បានបង្ហាញចេតនា ក្នុងការចុះទៅឃោសនា រកសម្លេងឆ្នោត នៅតាមរដ្ឋនានា ខណៈដែលលោកនៅផ្ទុកវីរុសនេះ និងអាចម្លងទៅអ្នកដទៃបាន ។
លោក Anthony Fauci ទីប្រឹក្សាសុខភាព របស់សេតវិមាន និងជាអ្នកជំនាញផ្នែកជំងឺឆ្លង បាននិយាយថា លោក ត្រាំ អាចចម្លងវីរុស Covid-19ទៅមនុស្សផ្សេងទៀត បានគ្រប់ពេលវេលាទាំងអស់ និងងាយស្រួលបំផុត ប្រសិនបើប្រធានាធិបតី រូបនេះទៅឃោសនារកសម្លេងឆ្នោត ។
លោក Anthony Fauci បានបន្ថែមថា មន្ត្រីដែលជិតស្និទ្ ធជាមួយលោក ត្រាំ អ្នកមនុស្សមួយចំនួនទៀតដែលចុះផ្ទាល់ជាមួយលោក ត្រាំ ក្នុងយុទ្ធនាការឃោសនារកសម្លេងឆ្នោត នឹងប្រឈមជាងក្នុងការឆ្លងវីរុសCovid-19ពីលោក ត្រាំ រួមទាំងប្រជាពលរដ្ឋផ្សេងទៀត ។
សូមបញ្ជាក់ជូនថា ក្រោយពីចាកចេញ ពីមន្ទីរពេទ្យ លោក ត្រាំ បានអួតក្អេងក្អាង យ៉ាងខ្លាំង ពីការឆ្លងវីរុសCovid-19 ដោយប្រធានាធិបតីរូបនេះ បានអះអាងថា លោកបានឆ្លងកាត់វីរុសនេះ ជាមួយប្រជាពលរដ្ឋហើយ ហើយលោកបាន យកឈ្នះវីរុសនេះទៀត ។
នៅពេលចូលសម្រាកព្យាបាល នៅមន្ទីរពេទ្យយោធា Walter Reed លោកដូណាល់ ត្រាំ បានទទួលខ្យល់ អុកស៊ីសែន ដល់ទៅ២ដង និងទទួលបានថ្នាំព្យាបាល ជាច្រើនមុខ ដែលភាគច្រើនជាថ្នាំ ដែលគេប្រើសម្រាប់ករណី អ្នកជំងឺធ្លាក់ ក្នុងស្ថានភាពធ្ងន់ធ្ងរ ។
ថ្នាំដែលលោក ត្រាំ បានប្រើនៅក្នុង មន្ទីរពេទ្យយោធា មានដូចជា Dexamethasone ដែលអាចកាត់បន្ថយ អត្រា មរណៈ របស់អ្នកជំងឺ ថ្នាំប្រឆាំងមេរោគ Remdesivir និងសារធាតុ អង់ទីគ័រថ្មីមួយប្រភេទ ដែលត្រូវបានស្រាវជ្រាវ ដោយមន្ទីរពិសោធន៍ឈ្មោះ Regeneron ប៉ុន្តែ ដែលគេនៅមិនទាន់ បានធ្វើតេស្ តសាកល្បងពេញលេញ និងទទួលបានការអនុញ្ញាតិឲ្យប្រើជាផ្លូវការដោយអាជ្ញាធរសុខាភិបាលនៅឡើយទេ ។
គ្រូពេទ្យរបស់លោក ត្រាំ បាននិយាយថា ប្រធានាធិបតីរូបនេះត្រូវសម្រាកបន្តនៅសេតវិមាន ប៉ុន្តែគេនៅតែព្រួយបារម្ភថា វីរុសCovid-19នៅក្នុងរាងកាយរបស់លោក ត្រាំ អាចនឹងរើឡើងវិញ ឬអាចធ្វើទុក្ខដោយវិលត្រលប់ទៅយាយីលោក ដូណាល់ ត្រាំ គ្រប់ពេលវេលា ។
លោក ដូណាល់ ត្រាំ ដែលមានអាយុ៧៤ឆ្នាំ និងមានទម្ងន់ លើសគីឡូថែមទៀតនោះ គឺ ងាយប្រឈម នឹងធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ រហូតដល់បាត់បង់ជីវិត នៅពេលខាងមុខ ដោយសារ តែជំងឺវីរុសCovid-19 ប្រសិនបើប្រធានាធិបតីរូបនេះ ខ្វះការប្រុងប្រយ័ត្ន និងមិនអនុវត្តតាមការណែនាំ របស់ក្រុមគ្រួពេទ្យជំនាញ នៅសេតវិមាន ។
ដើមចមនាំអោយកើតរឿង
ដើមចមដែលនាំអោយ ប្រធានាធិបតី របស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចចិត្ តចាកចេញពីមន្ទីរពេទ្ យយ៉ាងក់តក់ក្រហល់ បែបនេះ គឺដោយសារថ្ងៃបោះឆ្នោត ជិតចូលមកដល់ហើយ និងមិនមានការពន្យាលពេល ដោយសារតែលោក ត្រាំ ឈឺនោះទេ ។
អ្នកជំនាញខាង នយោបាយជាច្រើន បានលើកឡើងថា លោក ត្រាំ អាចនឹងទទួលបរាជ័យ ទាំងស្រុង ក្នុងការប្រកួតប្រជែង យកតំណែង ប្រធានាធិបតីអាមេរិក នៅអាណត្តិទី២ របស់លោក ប្រសិនបើប្រធានាធិបតីរូបនេះ នៅសម្រាកព្យាបាល ក្នុងមន្ទីរពេទ្យ ។
មូលហេតុដែលនាំអោយ លោក ត្រាំ អាចនឹងទទួលបរាជ័យ គឺដោយសារ លោកមិនបានចេញទៅឃោសនា រកសម្លេងឆ្នោតទេ ដោយនៅសម្ងំព្យាបាល ជំងឺ Covid-19 នៅក្នុងមន្ទីរពេទ្យ ដែលមូលហេតុនេះហើយ ទើបលោក ត្រាំ ប្រញាប់ប្រញាល់ ចេញពីមន្ទីរពេទ្យ ។
ចំណុចមួយទៀត ដែលនាំអោយលោក ត្រាំ សម្រេចចិត្តចេញ ពីមន្ទីរពេទ្យយ៉ាងតក់ក្រហល់ នោះ គឺដោយសារប្រជាប្រិយភាព របស់ប្រធានាធិបតី រូបនេះ កាន់តែធ្លាក់ចុះបន្ថែមទៀត នៅពេលខាងមុខ ដោយសារប្រជាពលរដ្ ឋមិនទុកចិត្ត លើលោកជាអ្នកជំងឺ ។
ដោយ៖ អ៊ី ជិន