បរទេស៖ ប្រទេសអ៊ីស្រាអែល និងប្រទេសហ្សកដានី នៅពេលថ្មីៗនេះ បានធ្វើការចុះហត្ថលេខាលើ កិច្ចព្រមព្រៀងមួយ អនុញ្ញាតឲ្យជើងយន្តហោះ ដឹកអ្នកដំណើរ ប្រើប្រាស់ដែនអាកាសរបស់ប្រទេសទាំងពីរ នេះបើតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI។
ក្រោយធ្វើការចរចាគ្នា អស់រយៈពេលជាច្រើនឆ្នាំ កិច្ចព្រមព្រៀងនេះ នឹងកាត់បន្ថយរយៈពេលហោះហើរ ពីប្រទេសអ៊ីស្រាអែល ទៅកាន់តំបន់មជ្ឈិមបូព៌ា និងតំបន់ឈូងសមុទ្រ និងពីប្រទេសហ្សកដានី ទៅកាន់អឺរ៉ុប និងអាមេរិកខាងជើង។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀងស្តីពីជើងហោះហើរ រវាងប្រទេសទាំងពីរនេះ គឺត្រូវបានធ្វើឡើង ក្រោយអ៊ីស្រាអែលបានចុះហត្ថលេខា កិច្ចព្រមព្រៀងសន្តិភាព ជាមួយសហភាពអារ៉ាប់រួម និងបារ៉ែន។ អារ៉ាប៊ីសាអូឌីត ក៏បានយល់ព្រមអនុញ្ញាតឲ្យ មានជើងយន្តហោះធ្វើដំណើរ នៅចន្លោះទីក្រុងអាប៊ីដាប៊ី និងទីក្រុងតេលអាវីវ ដោយប្រើប្រាស់ដែនអាកាស របស់ខ្លួនផងដែរ ៕
ប្រែសម្រួល៖ ប៉ាង កុង
