ព័ត៌មានអន្តរជាតិ

Nevada ក្លាយជារដ្ឋទី៣៦ របស់អាមេរិក កាលពីខែតុលា ឆ្នាំ១៨៦៤

ប្រវត្តិសាស្ត្រ: នាថ្ងៃទី៣១ ខែតុលា ឆ្នាំ១៨៦៤ រដ្ឋ Nevada បានក្លាយទៅជារដ្ឋទី៣៦ របស់សហរដ្ឋអាមេរិក ជាផ្លូវការក្រោយត្រូវ បានសមាជជាតិបោះឆ្នោត សម្រេចចិត្តភ្លាមៗបញ្ចូលឈ្មោះ វាបន្ថែមទៅក្នុងរដ្ឋទាំង ៣៥ទៀតរបស់ខ្លួន។

ប្រជាជនរស់នៅក្នុងរដ្ឋមួយនេះ កាលពីគ្រានោះមានតែចំនួន ប្រហែលជា៤ម៉ឺននាក់ប៉ុណ្ណោះ បើទោះបីជាការចំនួនកំណត់ ជាក់ស្តែងដើម្បីអាចក្លាយទៅជា រដ្ឋផ្លូវការរបស់អាមេរិក ត្រូវមានយ៉ាងហោចណាស់ក៏ ៦ម៉ឺននាក់ក្តី។ នាឆ្នាំ១៨៥៩ តំបន់ Nevada ត្រូវបានគេទទួលស្គាល់ថា ជាទីកន្លែងដែលសំបូរ ទៅដល់ធនធាតិធម្មជាតិ មានតម្លៃដ៏ច្រើនជាក់ស្តែង នៅក្នុងទីក្រុង Virginia ប៉ុណ្ណោះគឺជាទីក្រុងដែលមាន សំបូរទៅដោយរ៉ែមាសច្រើនបំផុត ក្នុងចំណោមតំបន់នានា នៅភាគខាងលិចប្រទេសផងដែរ។

ហើយអ្វីដែលគេជឿជាក់ថា ជាមូលហេតុសំខាន់ ដែលនាំឲ្យមានការបោះឆ្នោត សម្រេចដាក់ឈ្មោះរដ្ឋ Nevada ជារដ្ឋទី៣៦ របស់អាមេរិកភ្លាមៗនោះ គឺដោយសាររដ្ឋាភិបាលអាមេរិក គ្រានោះយល់ថា សម្លេងនៃពលរដ្ឋនៅក្នុងរដ្ឋនេះ ទាំងមូលគឺជាអ្នកគាំទ្រ ប្រធានាធិបតីអាមេរិកលោក Abraham Lincoln និងការបោះឆ្នោតអាណត្តិថ្មី របស់លោកផងដែរ ៕

ប្រែសម្រួល: ស៊ុន លី

To Top