ព័ត៌មានអន្តរជាតិ

ប្រទេសអាមេនី និងអាសែបៃហ្ស៊ង់ ព្រមព្រៀងឈប់បាញ់គ្នា ក្រោយពីបានចរចា នៅទីក្រុង មូស្គូ

បរទេស៖ ចំពេលមានជម្លោះ ដែលកំពុងកើតមាននៅក្នុងសាធារណរដ្ឋ Nagorno-Karabakh ដែលមិនបានទទួលស្គាល់ រដ្ឋមន្រ្តីក្រសួងការបរទេស នៃប្រទេសអាមេនី និងអាស៊ែបៃហ្សង់ ត្រូវបានគេអញ្ជើញ ឱ្យទៅកាន់ទីក្រុងម៉ូស្គូ ដើម្បីធ្វើការចរចាទាក់ទងនឹងបទឈប់បាញ់គ្នា និងការផ្លាស់ប្តូរអ្នកទោស និងសាកសពរបស់អ្នកដែលត្រូវបានសម្លាប់។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា បន្ទាប់ពីការចរចារយៈពេល ១០ ម៉ោងនៅទីក្រុងមូស្គូ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បានថ្លែងថា ប្រទេសអាមេនី និងអាស៊ែបៃហ្សង់ បានយល់ព្រមលើបទឈប់បាញ់គ្នាមួយនៅតំបន់ Nagorno-Karabakh ដោយចាប់ផ្តើមពីថ្ងៃទី១០ ខែតុលាតទៅ ដើម្បីដោះដូរអ្នកទោសនិងសាកសពរបស់អ្នក ដែលត្រូវបានសម្លាប់។

បើតាមសេចក្តីថ្លែងការណ៍ បានឱ្យដឹងថា « បទឈប់បាញ់គ្នាត្រូវបានប្រកាសចាប់ផ្តើមនៅម៉ោង ១២ និង ១០នាទី ថ្ងៃទី ១០ ខែតុលាឆ្នាំ ២០២០ ក្នុងគោលបំណងមនុស្សធម៌ សម្រាប់ការដោះដូរអ្នកទោសសង្គ្រាម និងអ្នកជាប់ឃុំផ្សេងទៀត និងសាកសពអ្នកស្លាប់ ដែលត្រូវបានសំរបសំរួលស្របតាម លក្ខណៈវិនិច្ឆ័យរបស់ គណៈកម្មាធិការអន្តរជាតិនៃ »។

យោងតាមសេចក្តីថ្លែងការណ៍ បានឱ្យដឹងថា រដ្ឋាភិបាលទីក្រុងបាគូ និង រដ្ឋភិបាលទីក្រុង យូរេវ៉ាន បានយល់ព្រមចាប់ផ្តើមកិច្ចពិភាក្សា “សំខាន់” ស្តីពីជម្លោះនៅតំបន់ Karabakh៕

ប្រែសម្រួលៈ ណៃ តុលា

To Top