ព័ត៌មានអន្តរជាតិ

ប្រទេសចិន ចូលរួមក្នុងគំនិត ផ្តួចផ្តើមជាសកល ក្នុងការចែកចាយវ៉ាក់សាំងជំងឺកូវីដ-១៩

ប៉េកាំង៖ ប្រទេសចិន បានឲ្យដឹងថា ខ្លួនបានចូលរួមក្នុងក្របខ័ណ្ឌអន្តរជាតិមួយ ដែលត្រូវបានរៀបចំឡើង ដើម្បីធានានូវលទ្ធភាពទទួលបានវ៉ាក់សាំងជាសកល ប្រកបដោយសក្ដានុពលសម្រាប់ជំងឺឆ្លងថ្មី ដែលក្លាយជាប្រទេសសេដ្ឋកិច្ច ធំជាងគេក្នុងការគាំទ្រគំនិតផ្តួចផ្តើមនេះ។

 មូលនិធិបណ្តាញ COVAX Facility ត្រូវបានផ្តល់ដោយប្រទេស ដែលមានប្រាក់ចំណូលមធ្យម និងពាក់កណ្តាល ដែលចូលរួមក្នុងកម្មវិធីឆ្ពោះទៅរក ក្រុមហ៊ុនឱសថមួយចំនួន ដែលកំពុងធ្វើការដើម្បីបង្កើតវ៉ាក់សាំង ដែលនឹងត្រូវផ្គត់ផ្គង់ដល់ប្រទេស ដែលមានប្រាក់ចំណូលទាបផងដែរ។

 តាមរយៈការចូលរួមក្នុងគំនិតផ្តួចផ្តើមនេះ ប្រទេសចិន ដែលត្រូវបានគេមើលឃើញថា ជាអ្នកនាំមុខគេក្នុងការប្រណាំងប្រជែង ដើម្បីអភិវឌ្ឍវ៉ាក់សាំង គឺទំនងជាមានគោលបំណង ដើម្បីលុបចោលនូវការរិះគន់ដែលថា ខ្លួនបានព្យាយាមជំរុញដល់ ភាពជឿនលឿនរបស់ខ្លួនក្នុងចំណោម ប្រទេសជឿនលឿនតាមរយៈ“ ការទូតវ៉ាក់សាំង”៕

ដោយ ឈូក បូរ៉ា

To Top