ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ថ្កោលទោសអាមេរិកខ្លាំងៗ ចំពោះការដាក់ទណ្ឌកម្មថ្មី លើវិស័យហិរញ្ញវត្ថុរបស់ខ្លួន

តេអេរ៉ង់៖ មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ នៅថ្ងៃសុក្រម្សិលមិញនេះបានថ្កោលទោសការ ដាក់ទណ្ឌកម្មថ្មី របស់សហរដ្ឋអាមេរិក ទៅលើធនាគារ និងស្ថាប័នហិរញ្ញវត្ថុអ៊ីរ៉ង់ចំនួន ១៨   នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។

ប្រធានាធិបតីអ៊ីរ៉ង់លោក ហាសាន់ រូហានី បានឲ្យដឹងថាទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិក គឺឃោរឃៅ និងអមនុស្សធម៌។ លោករូហានី ត្រូវបានដកស្រង់សម្តីដោយសារព័ត៌មាន TV ថា៖ “ទីក្រុងវ៉ាស៊ីនតោន នឹងមិនអាចបង្ក្រាបការ តស៊ូរបស់ប្រទេសអ៊ីរ៉ង់ តាមរយៈវិធានការបែបនេះបាននោះទេ”។

លោករ៉ូហានី  បានបន្ថែមទៀតថា “មនុស្សគ្រប់គ្នាកំពុងធ្វើជាសាក្សីថា ទង្វើរបស់ទីក្រុងវ៉ាស៊ីនតោន គឺរំលោភទាំងស្រុងលើច្បាប់អន្តរជាតិ ហើយនៅក្នុងពេលនៃ ការឆ្លងរាលដាលនៃជំងឺកូវិដ-១៩ នេះអាកប្បកិរិយារបស់សេតវិមាន  គឺប្រឆាំងនឹងមនុស្សជាតិទាំងស្រុង”៕

ដោយ ឈូក បូរ៉ា

To Top