វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំ បាននិយាយកាលពីថ្ងៃសុក្រថា លោកនឹងវិលត្រឡប់មករកយុទ្ធនាការឃោសនាបោះឆ្នោតវិញ ខណៈដែលលោកបានជាសះស្បើយពីវីរុសកូវីដ ប៉ុន្តែការជជែកពិភាក្សាសួរដេញដោលគ្នានៅសប្តាហ៍ក្រោយជាមួយគូប្រជែង មកពីគណបក្សប្រជាធិបតេយ្យគឺលោក ចូ ប៊ីដិន ត្រូវបានលុបចោល បន្ទាប់ពីលោកបដិសេធ មិនចូលរួមក្នុងទម្រង់និម្មិតដែលបានស្នើឡើង។
យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក ដូណាល់ ត្រាំ នៅលើធ្វីតធ័រថា « នឹងនៅ Sanford រដ្ឋផ្លរីដា នៅថ្ងៃច័ន្ទសម្រាប់ការប្រមូលផ្តុំដ៏ធំ” ។ ប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋដែលមានអាយុ ៧៤ ឆ្នាំរូបនេះបានសរសេរលើអ៊ីនធឺរណែត ខណៈដែលគាត់ព្យាយាមបង្វែរទស្សនៈវិស័យ ដ៏ខ្មៅងងឹតនៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅថ្ងៃទី ៣ ខែវិច្ឆិកា។
លោក ប៊ីដិន អតីតអនុប្រធានាធិបតីដែលមានអាយុ ៧៧ ឆ្នាំ បានមើលឃើញការនាំមុខរបស់លោកលើលោក ត្រាំ ពង្រីកចំនួនពីរខ្ទង់នៅក្នុងការស្ទង់មតិថ្នាក់ជាតិមួយចំនួនបន្ទាប់ពីការជជែកដេញដោលប្រធានាធិបតី លើកដំបូងកាលពីសប្តាហ៍មុន ដែលធ្វើឱ្យលោក ត្រាំ បន្តរំខាននិងវាយប្រហារគូប្រជែងរបស់គាត់ដោយផ្ទាល់និងព័ត៌មានដែលថាប្រធានាធិបតីបានធ្វើតេស្ត៍វិជ្ជមានចំពោះវីរុស៕
ប្រែសម្រួលៈ ណៃ តុលា