Covid-19

អាល្លឺម៉ង់ មានអ្នកឆ្លងជំងឺកូវីដ១៩ កើនឡើងដល់ជាង ៣២ម៉ឺននាក់

ប៊ែកឡាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ថា វិទ្យាស្ថានតាមដានជំងឺឆ្លង Robert Koch Institut បានបញ្ចេញទិន្នន័យ នៅថ្ងៃអាទិត្យនេះថា ករណីឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសអាល្លឹម៉ង់ គិតក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះមានចំនួន ៣.៤៨៣នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លងកើនឡើងដល់ ៣២២.៨៦៤នាក់ ។

វិទ្យាស្ថានខាងលើបានឲ្យដឹងថា ហើយមនុស្សចំនួន ១១បន្ថែមទៀតបានស្លាប់ ដែលនាំឲ្យចំនួនអ្នកស្លាប់កើនឡើងដល់ ៩.៦១៥នាក់ ។ ទីភ្នាក់ងាររដ្ឋាភិបាលសហព័ន្ធ សម្រាប់ត្រួតពិនិត្យជំងឺ និងបង្ការោគបានឲ្យដឹងដូច្នេះ ។

ចាប់តាំងពីឈានចូលដល់សរទររដូវ មានអ្នកឆ្លងជំងឺកូវីដ១៩ នៅអាល្លឺម៉ង់កើនឡើង ដែលកំណត់ត្រាប្រចាំថ្ងៃ បានកើនឡើងជាង ៤.០០០ករណី ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top