ព័ត៌មានអន្តរជាតិ

ករណីរថភ្លើងបុក ជាមួយរថយន្តក្រុងនៅថៃ បណ្តាលឲ្យស្លាប់មនុស្សតិចបំផុត ២០នាក់

បាងកក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ថា យ៉ាងហោចណាស់មនុស្សចំនួន ២០នាក់បានស្លាប់ បន្ទាប់រថយន្តក្រុងដឹកអ្នកដំណើរមួយ គ្រឿងមានអ្នកដំណើរ ៦៥នាក់ បានបុកគ្នាជាមួយ នឹងរថភ្លើងដឹកទំនិញ នៅភាគកណ្តាលប្រទេសថៃឡង់ដ៏ កាលពីព្រឹកថ្ងៃអាទិត្យនេះ ។

លោក Prathueng Yookassem អភិបាលស្រុក នៅខេត្ត Chachoengsao ចម្ងាយប្រមាណ ៨០គីឡូម៉ែត្រ ស្ថិតនៅភាគខាងកើតក្រុងបាងកក ដែលជាកន្លែងមានឧប្បត្តិហេតុកើតឡើង បានប្រាប់ដល់ Thai PBS TV ថា ក្រុមអ្នកជួយសង្គ្រោះបាន រាប់ចំនួនសាកសពចំនួន ១៧នាក់ បន្ទាប់ពីមានករណីបុកគ្នា ។

យ៉ាងណាមិញ ពលរដ្ឋ ៣នាក់ទៀតបានស្លាប់ ក្រោយពីបានបញ្ជូនពួកគេដល់ មន្ទីរពេទ្យដែលនៅក្បែរនោះ ។

លោក Prathueng ក៏បានថ្លែងថា មិនមានការដាក់របាបាំងរថភ្លើង នៅពេលដែលរថភ្លើងបាន រត់ឆ្លងកាត់នោះទេ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top