ព័ត៌មានអន្តរជាតិ

តួកគីចាប់ផ្តើមធ្វើតេស្ត ប្រព័ន្ធការពារមីស៊ីល S-400 នៅក្នងតំបន់សមុទ្រខ្មៅ

បរទេស៖ ប្រភពសារព័ត៌មានពី កងកម្លាំងការពារជាតិ តួកគីបានបញ្ជាក់ថា យោធាតួកគីកាលពីថ្ងៃទី៥ និងទី៦ ខែតុលាបានដឹកជញ្ជូនមីស៊ីល មួយចំនួនរបស់ខ្លួនជា ប្រភេទផលិតដោយរុស្ស៊ី S-400 ទៅកាន់កំពង់ផែសមុទ្រ Sinop ដើម្បីធ្វើការសាកល្បងសមត្ថភាព ប្រព័ន្ធការពារដែនអាកាស រយៈចម្ងាយឆ្ងាយមួយនេះ។

S-400 នឹងត្រូវបានសាកល្បង នៅឯកន្លែងសាកល្បងលើផែ Sinop ហើយអាជ្ញាធរអាកាសចរណ៍ស៊ីវិល នៃទីក្រុងក៏បានចេញសរាចរណ៍ណែនាំ និងបានហាមឃាត់ហើយ ទៅលើរាល់ការហោះហើររវាង Sinop និង Unyem ដែលស្ថិតនៅភាគខាងកើត តំបន់សាកល្បងសម្រាប់ការហោះហើរ ទាំងឡាយណាដែលមានកម្ពស់តិចជាង ២៥ ០០០ ហ្វីត។

ក្រុមមន្រ្តីបានរាយការណ៍ថា S-400 នឹងត្រូវបាញ់ទៅទិសខាងកើត ក្នុងពេលធ្វើតេស្តហើយក្នុងនោះ យន្តហោះដ្រូនដែលប្រើប្រាស់ សម្រាប់ជាគោលដៅប្រភេទ Banshee ដែលផលិតនៅ អង់គ្លេសចំនួន ១០ គ្រឿងក៏ត្រូវបានដឹកទៅកាន់ Sinop ផងដែរសម្រាប់ធ្វើតេស្តិ៍នេះ ៕

ប្រែសម្រួល៖ ស៊ុន លី

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top