ព័ត៌មានអន្តរជាតិ

មេដឹកនាំបាតុករថៃ ថាបាតុកម្ម នៅថ្ងៃពុធ នឹងហែក្បួន ទៅកាន់វិមាន រដ្ឋាភិបាល ក្នុងបំណងបណ្តេញ នាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា

បរទេស៖ សម្ព័ន្ធនិស្សិត នៃសាកលវិទ្យាល័យ Thammasat បានអំពាវនាវឱ្យសាកលវិទ្យាល័យនេះ លុបចោលការសិក្សា រយៈពេល៣ថ្ងៃ ដើម្បីអនុញ្ញាតឱ្យនិស្សិត ចូលរួមក្នុងបាតុកម្មប្រឆាំងរដ្ឋាភិបាល ដែលគ្រោងនឹង ចាប់ផ្តើមនៅថ្ងៃពុធនេះ។

យោងតាម សារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា សហជីពបានចេញ សេចក្តីថ្លែងការណ៍មួយ នៅថ្ងៃច័ន្ទ ដោយជំរុញឱ្យគ្រប់ថ្នាក់ទាំងអស់ ត្រូវបានលុបចោល ការម៉ោងសិក្សា ចាប់ពីថ្ងៃពុធដល់ថ្ងៃសុក្រដើម្បីឱ្យនិស្សិតអាចចូលរួម ការតវ៉ានៅវិមានប្រជាធិបតេយ្ យក្នុងទីក្រុងបាងកក ។

មេដឹកនាំបាតុករ លោក អាណុន ណាំប៉ា នៅថ្ងៃអាទិត្យ បានប្រកាសថា បន្ទាប់ពីប្រមូលផ្ដុំនៅកន្លែងទីតាំង ប្រជាធិបតេយ្ យនៅលើវិថី Ratchadamnoen ក្រុមបាតុករ នឹងហែក្បួន ទៅកាន់វិមានរដ្ឋាភិបាល ក្នុងគោលបំណង បណ្តេញនាយករដ្ឋមន្រ្តី ប្រាយុទ្ធចាន់អូចា។

ផ្ទាំងពាណិជ្ជកម្ម

លោកបានបញ្ជាក់ជាថ្មី នូវការទាមទារ ឱ្យកែធម្មនុញ្ញជាថ្មី និងការកែទម្រង់របបរាជានិយម។ បាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្ យចាប់ផ្តើមនៅម៉ោង ២ រសៀល ហើយអ្នករៀបចំកម្មវិធី មិនបានបញ្ជាក់ឱ្យច្បាស់ ថាពេលណានឹងបញ្ចប់ឡើយ៕

ប្រែសម្រួលៈ ណៃ តុលា

To Top