ព័ត៌មានអន្តរជាតិ

ក្រុមអ្នកជំនាញ៖ ICBM ថ្មីរបស់កូរ៉េខាងជើង ផលិតដោយបច្ចេកវិទ្យា មីស៊ីលចុងក្រោយបំផុត

សេអ៊ូល៖ ក្រុមអ្នកជំនាញ បានឲ្យដឹងថា មីស៊ីលផ្លោង អន្តរទ្វីបថ្មី របស់កូរ៉េខាងជើង ដែលត្រូវបានបង្ហាញអំឡុងពេល ព្យុហយាត្រាយោធា ដើម្បីប្រារព្ធខួបលើកទី៧៥ នៃគណបក្សពលករ កំពុងកាន់អំណាច ហាក់ដូចជាការរួមបញ្ចូលគ្នា នៃបច្ចេកវិទ្យាមីស៊ីល ចុងក្រោយបង្អស់ របស់ប្រទេសកុម្មុយនិស្ត មួយនេះ។

នៅក្នុងព្យុហយាត្រាមួយ ដែលធ្វើឡើង នៅទីក្រុងព្យុងយ៉ាង កាលពីថ្ងៃសៅរ៍ប្រទេសកូរ៉េខាងជើង បានបង្ហាញនូវមីស៊ីល ICBM ថ្មីដែលត្រូវបានដឹក នៅលើរថយន្ដបាញ់ (TEL) ដែលមានកង់ចំនួន២២ បើប្រៀបធៀបទៅនឹង Hwasong-15 ដែលត្រូវបានរំកិលដោយកង់ ១៨ ។

ផ្ទាំងពាណិជ្ជកម្ម

ក្រុមអ្នកជំនាញបានឲ្យដឹងទៀតថា ការកើនឡើងចំនួនកង់ និងដងខ្លួនវែងបង្ហាញថា ទម្ងន់របស់មីស៊ីល គឺធ្ងន់ជាងម៉ូដែលមីស៊ីលមុនៗ៕

ដោយ ឈូក បូរ៉ា

To Top