Covid-19

ចិន ត្រៀមធ្វើតេស្តទីក្រុងមួយ ដែលមានពលរដ្ឋជាង ៩លាននាក់ ត្រឹមតែរយៈពេល ៥ថ្ងៃ

បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃចន្ទ បានឲ្យដឹងថា ទីក្រុង Qingdao របស់ប្រទេសចិន គឺនឹងមានផែនការដើម្បីធ្វើការ តេស្តស្វែងរងកូវីដ១៩ ទៅលើពលរដ្ឋទាំងអស់របស់ខ្លួន ចំនួនប្រមាណជា ៩លាននាក់ ដោយប្រើពេលត្រឹមតែ ៥ថ្ងៃប៉ុណ្ណោះ។

ការប្រកាសនេះត្រូវបាន ធ្វើឡើងនៅបន្ទាប់ពីពេល ដែលករណីមួយចំនួន ត្រូវបានគេរាយការណ៍នៅក្នុងទីក្រុងនេះ ហើយវាមានទំនាក់ទំនង ទៅនឹងមន្ទីរពេទ្យក្នុងស្រុកមួយ ដែលបានទទួលព្យាបាល អ្នកជំងឺដែលនាំចូលពីតំបន់ផ្សេង។ គួររំលឹកដែរថា កាលពីខែឧសភាចិន បានធ្វើការតេស្តពលរដ្ឋប្រមាណជា ១១លាននាក់ នៅក្នុងទីក្រុងវូហានម្តងហើយ។

សារព័ត៌មានក្នុងស្រុកបានសរសេរថាទីក្រុង Qingdao កាលពីអំឡុងបុណ្យលំហែ Golden Week កន្លងទៅបានរាយការណ៍ ករណីឆ្លងថ្មីជាច្រើននាក់ ខណៈដែលការិយាល័យរដ្ឋបាល របស់ក្រុងបានបង្ហាញថា មានភ្ញៀវទេសចរណ៍សរុបដើរលេងកំសាន្ត ក្នុងក្រុងរហូតទៅដល់ ៤,៤៧លាននាក់ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top