ព័ត៌មានអន្តរជាតិ

រថយន្តរបស់ នាយករដ្ឋមន្រ្តីអូស្រ្តាលី ត្រូវក្រុមអ្នកធ្វើយុទ្ធនាការ​ សិទ្ធិជនភៀសខ្លួន ជះថ្នាំពណ៌ក្រហមលើ

បរទេស៖ នាយករដ្ឋមន្រ្តីអូស្រ្តាលីលោក ស្កុតម៉ូរីសុន ត្រូវបានប៉ូលីសអមដំណើរ នៅអាគារសាកលវិទ្យាល័យ Queensland បន្ទាប់ពីរថយន្តរបស់លោកត្រូវបាន ក្រុមអ្នកធ្វើយុទ្ធនាការសិទ្ធិជនភៀសខ្លួន ជះថ្នាំពណ៌ក្រហមលើ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងដោយយោងតាមសារព័ត៌មាន SBS News ថា ក្រុមបាតុករគាំទ្រជនភៀសខ្លួនមួយក្រុម នៅបរិវេណសាកលវិទ្យាល័យ Queensland ក្នុងទីក្រុង Brisbaine បានចាក់ថ្នាំពណ៌ក្រហមលើរថយន្ត រដ្ឋាភិបាលផ្លូវការរបស់ នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក ស្កុតម៉ូរីសុន ។

បន្ទាប់ពីឧប្បត្តិហេតុ ស្កុតម៉ូរីសុន ត្រូវបានប៉ូលីសបានអមដំណើរ ទៅរថយន្តមួយផ្សេងទៀតនៅពេល ដែលក្រុមអ្នកតវ៉ាបានដើរតាមគាត់ស្រែកថា“ ដោះលែងជនភៀសខ្លួន” ។

សូមជម្រាបថា លោក ស្កុតម៉ូរីសុន ដែលរងការរិះគន់ជាយូរ មកហើយពីក្រុមសិទិ្ធជនភៀសខ្លួន ចំពោះការធ្វើអន្តោប្រវេសន៍ និងប៉ូលីសព្រំដែនដ៏រឹងមាំរបស់គាត់ ក្រោយមកបានពិពណ៌នាអំពី ឧប្បត្តិហេតុនេះថា ជាការខកចិត្តយ៉ាងខ្លាំង។ ប្រធានាធិបតីអាមេរិកដូណាល់ត្រាំ បានកោតសរសើរចំពោះវិធីសាស្រ្តតឹងរឹង របស់អូស្រ្តាលីចំពោះជនភៀសខ្លួន ដែលកំពុងព្យាយាមចូល ប្រទេសនេះតាមសមុទ្រ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top