ព័ត៌មានអន្តរជាតិ

លោក ដូណាល់ ត្រាំ អះអាងថា គាត់មាន “ភាពសុំា” នឹងវីរុសកូរ៉ូណា

វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ថា លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បានអះអាងកាលពីថ្ងៃអាទិត្យថា ឥឡូវនេះ គាត់មាន “ភាពសុំា” នឹងវីរុសកូរ៉ូណា ទោះបីជាយ៉ាងនេះក្តី ក្រុមគ្រូពេទ្យបានលើកឡើងថា វីរុសអាចនឹងមានការឆ្លងឡើងវិញ ។

លោក ត្រាំ បានថ្លែងនៅក្នុងបទសម្ភាសន៍មួយ ជាមួយសារព័ត៌មាន Fox News ថា “វាហាក់បីដូចជា ខ្ញុំមានភាពសុំា” ដូច្នេះហើយ ខ្ញុំអាចទៅកាន់អគារជាន់ក្រោមបាន” ។

លោក ត្រាំ បានឲ្យទៀតថា “វាហាក់បីដូចជា ខ្ញុំមានភាពសុំានឹងជំងឺ ខ្ញុំមិនដឹងទេ អាចមានរយៈពេលយូរ អាចមានរយៈពេលខ្លី ។ វាអាជាពេលវេលានៃជីវិតមួយ” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top