ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីកូរ៉េខាងជើង ស្រក់ទឹកភ្នែក និងសុំទោសប្រជាជន ដែលកំពុងខ្វះខាត ហើយថានេះដោយសារ ទណ្ឌកម្មរបស់អន្តរជាតិ

បរទេស៖ កាលពីថ្ងៃសៅរ៍ប្រទេសកូរ៉េខាងជើង បានប្រារព្ធខួបលើកទី ៧៥ នៃការបង្កើតគណបក្សពលករ ដែលកំពុងកាន់អំណាចរបស់ខ្លួន ជាមួយនឹងព្រឹត្តិការណ៍ដើរព្យុហយាត្រា នៅទីក្រុងព្យុងយ៉ាង ដោយមានកងទ័ពរាប់ពាន់នាក់ និងសម្ភារៈយោធាជាច្រើនដោយមេដឹកនាំ ប្រទេសលោកគីមជុងអ៊ុន ថ្លែងសុន្ទរកថា ទាំងរំជួលចិត្ត។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា លោកគីមជុងអ៊ុនបានបង្ហាញពី អារម្មណ៍រំជើបរំជួលរបស់លោក ក្នុងអំឡុងពេលក្បួនព្យុហយាត្រាយោធា ដែលបានប្រារព្ធធ្វើនៅ ទីក្រុងព្យុងយ៉ាងកាលពីថ្ងៃសៅរ៍ ត្រូវនឹងពេលវេលានៃខួបលើកទី ៧៥ នៃគណបក្សពលករកំពុងកាន់ អំណាចរបស់ប្រទេសនេះ។

សំឡេងរបស់មេដឹកនាំ កូរ៉េខាងជើងបានញ័រ ហើយគាត់បានដោះវ៉ែនតាភ្លាមៗដើម្បីជូតទឹកភ្នែក ខណៈពេលដែលសុំទោសប្រជាជន នៃប្រទេសរបស់គាត់ចំពោះ ការខ្វះខាតក្នុងការឆ្លើយតបនឹង តម្រូវការនិងការរំពឹងទុក របស់ពួកគេនៅគ្រាលំបាក ដែលលោកបាននិយាយថា ជាលទ្ធផលនៃទណ្ឌកម្មអន្តរជាតិ និង គ្រោះមហន្តរាយធម្មជាតិ។

លើកឡើងជាច្រើនដង នៅក្នុងសុន្ទរកថា ប្រធានាធិបតីកូរ៉េខាងជើង រូបនេះបានបញ្ជាក់ថា គ្មានអ្នកជំងឺកូវីដ១៩ នៅក្នុងប្រទេសកូរ៉េខាងជើងនោះទេ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top