ព័ត៌មានអន្តរជាតិ

ឧត្តមសេនីយ៍ Prawit ថា មិនបារម្ភជុំវិញការ ប្រមូលផ្តុំនៅថ្ងៃពុធ ដើម្បីបណ្តេញនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចេញពីតំណែង

ឧបនាយករដ្ឋមន្រ្តីថៃ លោក Prawit Wongsuwan បាននិយាយនៅថ្ងៃច័ន្ទថា លោកមិនមានការព្រួយបារម្ភអំពី បាតុកម្មដឹកនាំដោយនិស្សិត នៅថ្ងៃពុធនោះទេ ខណៈដែលមេដឹកនាំបាតុកម្មព្យាយាម បង្កើនការជំរុញរបស់ពួកគេ ដើម្បីទាមទារឱ្យកែប្រែរដ្ឋធម្មនុញ្ញ និងបណ្តេញលោកនាយករដ្ឋមន្រ្តីប្រាយុទ្ធ ចាន់អូចា ចេញពីតំណែង។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា ក្នុងអំឡុងពេលនៃការតវ៉ារយៈពេល ៣ ខែ ក្រុមសកម្មជនប្រឆាំងរដ្ឋាភិបាល ក៏បានរំលោភបម្រាមផងដែរ ដោយអំពាវនាវឲ្យមានការកែទម្រង់ របបរាជានិយមដ៏មានឥទ្ធិពល របស់ព្រះករុណា ព្រះមហាក្សត្រថៃ ដែលត្រូវបានឡើងគ្រងរាជ្យ គោរពបូជាស្របតាមរដ្ឋធម្មនុញ្ញ។

ក្រុមអ្នកតវ៉ាដែលបានទាក់ទាញ មនុស្សរាប់ម៉ឺននាក់ទៅធ្វើបាតុកម្ម កាលពីខែមុនបាននិយាយថា ពួកគេមានគម្រោងប្រមូលផ្តុំគ្នា នៅថ្ងៃពុធនៅវិមានប្រជាធិបតេយ្យ នៅទីក្រុងបាងកក មុនពេលធ្វើដំណើរទៅវិមានរដ្ឋាភិបាល ហើយនឹងបោះជំរំនៅទីនោះមួយយប់។

ទាក់ទងនឹងផែនការនេះ លោកឧត្តមសេនីយ៍ Prawit បានប្រាប់ក្រុមអ្នកយកព័ត៌មានថា លោកមិនរំពឹងថា នឹងមានអ្នកចេញទៅចូលរួមច្រើននោះទេ។ ខ្ញុំគិតថាយើងអាចដោះស្រាយវាបាន។

មេដឹកនាំបាតុកម្មដែលរៀបចំ នៅក្រោមបដាថ្មីនៃចលនា ប្រជាជនបាននិយាយថា ការផ្តោតអារម្មណ៍របស់ពួកគេនឹង ជាការអំពាវនាវឱ្យមានការផ្លាស់ប្តូរ រដ្ឋធម្មនុញ្ញមុនពេលសភា បើកកិច្ចប្រជុំនៅថ្ងៃទី១ ខែវិច្ឆិកា៕

ប្រែសម្រួលៈ ណៃ តុលា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top