ព័ត៌មានអន្តរជាតិ

លោកស្រី Peng Liyua ថ្លែងសារជូនពរចំពោះ ការប្រគល់រង្វាន់អប់រំផ្នែក កុមារីនិងស្រ្តី លើកទី៥ នៃអង្គការយូណេស្កូ នៃអង្គការសហប្រជាជាតិ (វីដេអូ)

បរទេស៖ នៅថ្ងៃទី១២ ខែតុលា លោកស្រី PengLiyuan ភរិយារបស់លោក ស៊ីជីនភីង ប្រធានរដ្ឋចិននឹងជាឯកអគ្គរដ្ឋទូតពិសេស ទទួលបន្ទុកជំរុញការអប់រំផ្នែក កុមារីនិងស្រ្តី នៃអង្គការយូណេស្កូ នៃអង្គការសហប្រជាជាតិ បានថ្លែង សារជូនពរតាមប្រព័ន្ធវីដេអូ ចំពោះការប្រគល់រង្វាន់អប់រំ ផ្នែក កុមារីនិងស្រ្តីលើកទី៥ នៃអង្គការយូណេស្កូ នៃអង្គការសហប្រជាជាតិ។

លោកស្រី Peng Liyuan បានលើកឡើងថាប្រទេសចិន បានធ្វើកិច្ចសហប្រតិបត្តិការ ជាមួយអង្គការយូណេស្កូ នៃអង្គការសហប្រជាជាតិ ដើម្បីបង្កើតរង្វាន់អប់រំផ្នែកកុមារីនិងស្រ្តី ។ ក្នុងចំណោមអនក្ខរជន ជាមនុស្សពេវ័យ នៅទូទាំងពិភពលោក មាន៦៣% គឺជាស្រ្តី។ ប្រសិនបើស្រ្តីមិនអាចទទួល បានការអប់រំដ៏ល្អប្រសើរនោះ ក៏គ្មានការអភិវឌ្ឍនិងវឌ្ឍនភាព របស់សង្គមមនុស្សជាតិដែរ។ ប្រទេសចិននឹងបន្តធ្វើកិច្ចសហប្រតិបត្តិការ ជាមួយអង្គការយូណេស្កូ នៃ អង្គការសហប្រជាជាតិ សំដៅរៀបចំ ឱ្យបានល្អនូវការប្រគល់រង្វាន់ អប់រំផ្នែកកុមារីនិងស្រ្តី ដំណាក់កាលទី២ គឺពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៥ ជំរុញការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការ ផ្នែកអប់រំ អន្តរជាតិ ដើម្បីរួមចំណែកកាន់តែធំ ក្នុងការ ជំរុញការអប់រំកុមារីនិងស្រ្តី ក៏ដូចជាសម្រេចគោលដៅ អភិវឌ្ឍន៍ជានិរន្តរភាព ឆ្នាំ២០៣០ នៃអង្គការសហប្រជាជាតិ ផងដែរ។

លោកស្រី Azoulay អគ្គនាយកអង្គការយូណេស្កូ នៃអង្គការសហប្រជាជាតិ បានវាយតម្លៃខ្ពស់ចំពោះសារជូនពរ ព្រមទាំងថ្លែងអំណរគុណ ដល់រដ្ឋាភិបាលចិន ដែលបានផ្តល់ការគាំទ្រ ដល់ការបង្កើតរង្វាន់អប់រំ ផ្នែកកុមារីនិងស្រ្តី ព្រមទាំងរួមចំណែក យ៉ាងសកម្ម ក្នុងការជំរុញសមភាព យេនឌ័រផ្នែក អប់រំផងដែរ ៕

លោកស្រី Peng Liyua ថ្លែងសារជូនពរចំពោះ ការប្រគល់រង្វាន់អប់រំផ្នែក កុមារីនិងស្រ្តី លើកទី៥

លោកស្រី Peng Liyua ថ្លែងសារជូនពរចំពោះ ការប្រគល់រង្វាន់អប់រំផ្នែក កុមារីនិងស្រ្តី លើកទី៥ នៃអង្គការយូណេស្កូ នៃអង្គការសហប្រជាជាតិ

បាន​បង្ហោះ​ដោយ DAP News នៅ អង្គារ 13 តុលា 2020

To Top