ព័ត៌មានអន្តរជាតិ

គ្រោះធម្មជាតិ នៅវៀតណាម មនុស្សស្លាប់ និងបាត់ខ្លួនកើនដល់ ៤០នាក់

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារ បានឲ្យដឹងថា ភ្លៀងធ្លាក់ខ្លាំងដែលបង្ក ទៅជាទឹកជំនន់យ៉ាងខ្លាំងក្លា នៅក្នុងប្រទេសវៀតណាម អស់រយៈពេលជាច្រើនថ្ងៃ មកហើយហើយជាលទ្ធផលមកដល់ ពេលនេះមនុស្សប្រមាណជា ២៨នាក់ បានបាត់បង់ជីវិតនិង ១២នាក់ទៀតបាត់ខ្លួនហើយ។

គួរឲ្យចាប់អារម្មណ៍បំផុត នៅពេលដែលចំនួននៃអ្នកស្លាប់ បានកើនឡើងយ៉ាងគំហុកគិតត្រឹមថ្ងៃចន្ទ ដែលមានចំនួនត្រឹមតែ ១៨នាក់នោះ ហើយដែលមនុស្សស្លាប់ភាគច្រើន គឺជាអ្នកដែលមានប្រភពមក ពីតំបន់មួយចំនួនដូចជា Quang Tri, Thua Thien និង Quang Nam ផង។

បើយោងតាមគណកម្មាការ គ្រប់គ្រងគ្រោះធម្មជាតិរបស់វៀតណាម បានអះអាងទៀតថា ក្នុងចំណោមមនុស្សទាំង ២៨នាក់ ដែលត្រូវបានអះអាងថា បានស្លាប់នោះគឺមាន ២២នាក់ ត្រូវគេមើលឃើញថា ត្រូវបានបោកកួចទៅជាមួយនឹង ទឹកហូរខ្លាំងហើយ ៨នាក់ផ្សេងទៀត គឺបាត់ខ្លួននៅក្នុងទឺកជំនន់តែម្តង ៕

ប្រែសម្រួល៖ ស៊ុន លី

To Top