Covid-19

អ្នកវិទ្យាសាស្រ្តថា វីរុសកូវីដ១៩ អាចរស់នៅលើក្រដាសប្រាក់ និងលើទូរស័ព្ទបាន ២៨ថ្ងៃ

បរទេស៖ យោងតាមការសិក្សារបស់ ទីភ្នាក់ងារវិទ្យាសាស្ត្រជាតិអូស្រ្តាលី បានឱ្យដឹងថា វីរុសកូរ៉ូណាដែលបង្កឡើងទៅជាជំងឺកូវីដ១៩ អាចរស់បានលើរបស់របរដូចជាក្រដាសប្រាក់ និងទូរស័ព្ទដៃ រហូតដល់ ២៨ ថ្ងៃ ក្នុងស្ថានភាពត្រជាក់និងងងឹត។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា ទីភ្នាក់ងារស្រាវជ្រាវបាននិយាយនៅថ្ងៃច័ន្ទថា ក្រុមអ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌល ត្រៀមបង្ការជំងឺរបស់ CSIRO បានធ្វើតេស្តទៅលើភាពរស់នៅ បានរបស់មេរោគកូវីដ១៩ នៅក្នុងភាពងងឹតនៅសីតុណ្ហភាព ៣ ដែលបង្ហាញពីអត្រានៃការរស់រានមានជីវិត ថយចុះនៅពេលលក្ខខណ្ឌកាន់តែក្តៅ។

អ្នកវិទ្យាសាស្ត្របានរកឃើញថា នៅសីតុណ្ហភាព ២០ អង្សាសេ មេរោគកូវីដ១៩ គឺ រឹងមាំខ្លាំងនៅលើផ្ទៃរលោង ដូចជាអេក្រង់ទូរស័ព្ទចល័ត ហើយអាចរស់បាន ២៨ ថ្ងៃលើកញ្ចក់ ឬកែវ ដែក និងក្រដាសប្រាក់ប្លាស្ទិក។

នៅក្នុងសីតុណ្ហភាព ៣០ អង្សាសេអត្រានៃការរស់រាន មានជីវិតបានធ្លាក់ចុះមកត្រឹម៧ ថ្ងៃ ហើយបានធ្លាក់ចុះមកត្រឹម ២៤ម៉ោង សម្រាប់សីតុណ្ហភាពត្រឹម ៤០អង្សាសេ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top