ព័ត៌មានអន្តរជាតិ

ថៃ៖ ភាពតានតឹងនឹងកើនឡើង នៅឯបាតុកម្មនៅថ្ងៃនេះ ខណៈប៉ូលិសបានប្តេជ្ញា បញ្ឈប់បាតុករពីការដង្ហែក្បួន ទៅកាន់វិមានរដ្ឋាភិបាល

បរទេស៖ ភាពតានតឹងត្រូវបានគេរំពឹងថា នឹងកើនឡើងនៅឯការតវ៉ាប្រឆាំង នឹងរដ្ឋាភិបាលនៅថ្ងៃពុធនេះ នៅទីក្រុងបាងកក បន្ទាប់ពីប៉ូលីសកាលពីថ្ងៃអង្គារ បានចាប់ខ្លួនមេដឹកនាំបាតុកម្មជាច្រើននាក់ ក្នុងនោះមានលោក Jatupat “Pai Daodin” Boonpatararaksa ផងដែរ ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា នៅក្នុងសកម្មភាពមួយផ្សេងទៀត ដែលធ្វើឱ្យក្រុមបាតុករធ្វើឱ្យ ក្រុមអ្នកតវ៉ាមានការខកចិត្ត គឺប៉ូលិសបានប្តេជ្ញាបញ្ឈប់ពួកគេ ពីការដង្ហែក្បួនទៅកាន់វិមានរដ្ឋាភិបាល បន្ទាប់ពីក្រុមរាជានិយមមួយក្រុម បានព្យាយាមរារាំងពួកគេដោយការ ប្រមូលផ្តុំអ្នកគាំទ្រនៅតាមបណ្តោយផ្លូវ ក្បួនអមដំណើររបស់រាជវង្ស។

ក្រុមអ្នកតវ៉ាប្រហែល ២០ នាក់ដែលដឹកនាំដោយលោក Jatupat បានរៀបចំតង់នៅថ្ងៃអង្គារនៅមុខភោជនីយដ្ឋាន McDonald ដែលស្ថិតនៅជិតវិមានប្រជាធិបតេយ្យនៅផ្លូវ Ratchadamnoen Avenue និងសាលា Satriwithaya មុនការប្រមូលផ្តុំគ្នានៅថ្ងៃពុធ។

លោក Jatupat ដែលកំពុងនៅលើឆាក បណ្តោះអាសន្ននៅខាងក្រោយ ផ្នែកខាងលើឡានដឹកទំនិញភីកអាប់ បានថ្លែងសុន្ទរកថា តាមរយៈឧបករណ៍បំពងសំឡេងមួយ នៅជាប់បដាដែលនិយាយថា “រំលាយសភានៅក្រោមច្បាប់ថ្មី និងដកហូតផ្នែកទី ១១២” ។ នោះគឺជាផ្នែកនៅក្នុងក្រមព្រហ្មទណ្ឌ ដែលត្រូវបានគេស្គាល់ច្បាស់ថា ជាច្បាប់ប្រមាថព្រះមហាក្សត្រ ៕

ប្រែសម្រួលៈ ណៃ តុលា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top