Covid-19

មីយ៉ាន់ម៉ា មានអ្នកឆ្លងជំងឺកូវីដ១៩ កើនលើស ៣០.០០០នាក់

រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល និងកីឡា បានឲ្យដឹងថា សរុបអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសមីយ៉ាន់ម៉ា បានកើនឡើងដល់ ៣០.៤៣៧នាក់ គិតត្រឹមថ្ងៃអង្គារ ។

សរុបអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ១.១២៣នាក់ ត្រូវបានគេរាយការណ៍ឲ្យដឹង នៅក្នុងប្រទេសមីយ៉ាន់ម៉ា ។

សេចក្តីប្រកាសរបស់ ក្រសួងបានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយជំងឺ បានកើនឡើងដល់ ៦៩៣នាក់ បន្ទាប់ពីមានអ្នកស្លាប់ថ្មីចំនួន ២៩នាក់ ត្រូវបានរាយការណ៍ឲ្យដឹងកាលពីថ្ងៃអង្គារ នៅក្នុងប្រទេស ។

យោងតាមតួលេខក្រសួងបានឲ្យដឹងថា អ្នកជំងឺ១១.៧៦៩នាក់ បានចាកចេញពីមន្ទីរពេទ្យ ។

តួលេខរបស់ក្រសួងបានឲ្យដឹងថា សរុបវត្ថុវិភាគមានចំនួន ៤៤១.៩២៦នាក់ បានធ្វើតេស្តរកឃើញ មានវីរុសបង្កជំងឺកូវីដ១៩ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top