ព័ត៌មានអន្តរជាតិ

ចំនួនករណីឆ្លង ជំងឺកូវីដ-១៩ នៅទូទាំងពិភពលោក កើនឡើងដល់ជាង ៣៨លាននាក់

ញូវយ៉ក៖ យោងតាមមជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវិស្វកម្មប្រព័ន្ធ (CSSE) នៅសកលវិទ្យាល័យ Johns Hopkins បានបញ្ជាក់ថា ករណីឆ្លងជំងឺកូវីដ-១៩ នៅទូទាំងពិភពលោកមានលើសពី ៣៨ លានករណី គិតត្រឹមថ្ងៃអង្គារ ។

ចំនួនករណីសកល បានឈានដល់ ៣៨,០០៦,១២១ នាក់ដែលមានចំនួនអ្នកស្លាប់ ១,០៨៣,៨៧៥ នាក់នៅទូទាំងពិភពលោក គិតត្រឹមម៉ោង ៦និង២៤ នាទី ម៉ោងនៅក្នុងស្រុក នេះបើយោងតាមទិន្នន័យរបស់ CSSE បានបង្ហាញ។

សហរដ្ឋអាមេរិក បានរាយការណ៍ថាមានចំនួន ៧,៨៥០,៨២៩ ករណីនិងមានអ្នកស្លាប់ចំនួន ២១៥,៧៧៥ នាក់ដែលជាចំនួនខ្ពស់បំផុត នៅជុំវិញពិភពលោក។ ជាមួយនឹងចំនួន ៧,១៧៥,៨៨០ករណី ប្រទេសឥណ្ឌា ជាប់ចំណាត់ថ្នាក់លេខ ២ នៅទូទាំងពិភពលោក។ ប្រទេសប្រេស៊ីល បានកត់ត្រាចំនួន អ្នកផ្ទុកជំងឺធំជាងគេទី ៣ លើពិភពលោក ដោយមានចំនួន ៥,១០៣,៤០៨ នាក់និងចំនួនអ្នកស្លាប់ច្រើនបំផុតទី ២ គឺ ១៥០,៦៨៩ នាក់ ។

ប្រទេសដែលមានករណីជាង ៨២០,០០០ ករណីរួមមានរុស្ស៊ី កូឡុំប៊ី អាហ្សង់ទីន អេស្ប៉ាញប៉េរូ និងម៉ិកស៊ិក ខណៈប្រទេសដទៃទៀតដែលមានអ្នកស្លាប់ជាង ៣៦,០០០ នាក់រួមមានឥណ្ឌា ម៉ិចស៊ិកូ អង់គ្លេស និងអ៊ីតាលី៕

ដោយ ឈូក បូរ៉ា

To Top