បរទេស៖ អង្គការពាណិជ្ជកម្មពិភពលោក នៅថ្ងៃអង្គារសប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ បានចេញសេចក្តីសម្រេចថា សហភាពអឺរ៉ុបអាចដាក់ពន្ធគយលើទំនិញ សហរដ្ឋអាមេរិក មានទំហំទឹកប្រាក់ ៤ពាន់លានដុល្លារ ក្នុងដំណើរសងសឹក ចំពោះឧបត្ថម្ភធន ខុសច្បាប់ដែលផ្តល់ឲ្យ ដល់ក្រុមហ៊ុន Boeing ។
សេចក្តីសម្រេចនេះ គឺជារឿងដ៏ថ្មីចុងក្រោយបំផុត ក្នុងជម្លោះ ដែលកំពុងតែប្រព្រឹត្តទៅ ចាប់តាំងពីឆ្នាំ២០០៤ មករវាងក្រុមហ៊ុន Boeing និងក្រុមហ៊ុនយន្តហោះអឺរ៉ុប Airbus។ ការសម្រេចចិត្ត របស់អង្គការសុខភាពពិភពលោក ត្រូវបានធ្វើឲ្យយឺតយ៉ាវ ដោយសារតែការរាតត្បាត ឆ្លងនៃជម្ងឺកូវីដ១៩។
គួរបញ្ជាក់ថា កាលពីឆ្នាំមិញនេះ អង្គការពាណិជ្ជកម្មពិភពលោក បាននិយាយថា សហរដ្ឋអាមេរិក បានផ្តល់ឧបត្ថម្ភធន ខុសច្បាប់ដល់ក្រុមហ៊ុន Boeing ដោយលើកឡើងពីការកាត់ពន្ធ ដែលក្រុមហ៊ុនផលិតយន្តហោះ ក្នុងស្រុកទទួលបាន នឹងមានចំនួនប្រហែល ៦ពាន់លានដុល្លារ ពីឆ្នាំ២០០៦ដល់ឆ្នាំ២០៤០ ហើយវាក៏ឲ្យរដ្ឋបាលលោក ត្រាំ ដាក់ពន្ធគយលើទំនិញនៅអឺរ៉ុបផងដែរ៕
ប្រែសម្រួល៖ប៉ាង កុង