ព័ត៌មានអន្តរជាតិ

ជប៉ុន ត្រៀមចុះកិច្ចព្រមព្រៀង លក់អាវុធឲ្យវៀតណាម នាពេលខាងមុខនេះ

បរទេស៖ នៅថ្ងៃពុធនេះសារព័ត៌មាន ជប៉ុន Nikkei បានរាយការណ៍ ថា ជប៉ុនគឺមានផែនការរួចហើយដើម្បី ចុះហត្ថលេខាលើកិច្ចព្រមព្រៀង ជាមួយប្រទេសវៀតណាម ដើម្បីអនុញ្ញាតឱ្យខ្លួន នាំចេញនូវសព្វាវុធ និងបច្ចេកវិទ្យា ការពារប្រទេសមួយចំនួន ទៅដល់ប្រទេស នៅអាស៊ីអាគ្នេយ៍មួយនេះ។

កិច្ចព្រមព្រៀងនេះ ត្រូវបានគេមើលឃើញថា វាគឺជា ផ្នែកមួយនៃការពង្រឹងសមត្ថភាព ការពារជាតិ របស់ប្រទេសជប៉ុននៅក្នុងតំបន់ឥណ្ឌូ – ប៉ាស៊ីហ្វិកដើម្បីប្រឆាំងនឹងការជឿនលឿន ផ្នែកសព្វាវុធរបស់ចិន។ កាសែតជប៉ុនដដែលនេះ បាននិយាយទៀតថាលោក Yoshihide Suga នាយករដ្ឋមន្រ្តីជប៉ុន នៅថ្ងៃអង្គារនេះបានប្រាប់ គណបក្សប្រជាធិបតេយ្យសេរី របស់លោកថាលោក នឹងធ្វើទស្សនកិច្ច នៅប្រទេសវៀតណាមនិងឥណ្ឌូនេស៊ី នៅសប្តាហ៍ក្រោយដោយលោករំពឹងថា នឹងចុះហត្ថលេខាលើ កិច្ចព្រមព្រៀងវៀតណាម ក្នុងអំឡុងពេលដំណើរទស្សនកិច្ច នេះផងដែរ។

រំលឹកដែរថាប្រទេសជប៉ុន បានបញ្ចប់ការហាមឃាត់ ដែលមានអាយុកាលរាប់សិប ទសវត្សមកហើយ ទៅលើការលក់អាវុធ ចេញទៅ បរទេសកាលពីក្នុងឆ្នាំ ២០១៤ ហើយជាលទ្ធផលជប៉ុន ទើបតែអាចលក់អាវុធមួយចំនួន របស់ខ្លួនទៅឲ្យប្រទេសឥណ្ឌូនេស៊ី ប៉ុណ្ណោះ៕

ប្រែសម្រួល៖ស៊ុនលី

To Top