វ៉ាស៊ិនតោ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃពុបានសរសេរថា ធនាគារពិភពលបានប្រកាសជាផ្លូវការ ហើយអនុម័តថវិកាគាំទ្រវ៉ាក់សាំងកូវីដ១៩ ប្រមាណជា១២ពាន់ប៊ីលានដុល្លារ សម្រាប់បណ្តាលប្រទេសកំពុងអភិវឌ្ឍ។
កញ្ចប់ថវិកានេះនឹងត្រូវប្រើប្រាស់ សម្រាប់ការងារអភិវឌ្ឍវ៉ាក់សាំងផង ការងារចែកចាយវ៉ាក់សាំង ព្រមទាំងការងារធ្វើតេស្ត និងព្យាបាលផងដែរ ហើយធនាគារពិភពលោករំពឹងទុកថា មនុស្សប្រមាណជា ១ពាន់លាននាក់ នឹងអាចទទួលបានការ ពីគម្រោងមួយនេះ។
គួរឲ្យដឹងដែរថា លុយ១២ពាន់ប៊ីលានដុល្លារនេះ នឹងគ្រាន់តែជាផ្នែកមួយនៃ កញ្ចប់ថវិកាសរុប ១៦០ពាន់ប៊ីលានដុល្លារ របស់ធនាគារពិភពលោក ដើម្បីជួយដោះស្រាយនិងគាំទ្រ ដល់សេដ្ឋកិច្ចនៅបណ្តាប្រទេស កំពុងអភវិឌ្ឍសម្រាប់ឆ្នាំ២០២១ខាងមុខ៕
ប្រែសម្រួល៖ ស៊ុន លី