ព័ត៌មានអន្តរជាតិ

បញ្ហាការទូតបង្ខិតបង្ខំ ចិន ហៅរដ្ឋាភិបាលកាណាដា ថាជាមនុស្សលាក់ពុត

ប៉េកាំង៖ ប្រទេសចិន បានជំរុញតបតវិញនឹង ការលើកឡើងរបស់ នាយករដ្ឋមន្រ្តីកាណាដាលោក Justin Trudeau បានលើកឡើងថា ខ្លួនបានចូលរួមក្នុង“ ការទូតការបង្ខិតបង្ខំ” ហើយបានហៅរដ្ឋាភិបាលកាណាដាថា ជាមនុស្សលាក់ពុត។

លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន បានហៅការកាន់កាប់ប្រទេស កាណាដារបស់លោកស្រី Meng Wanzhou ប្រធានផ្នែកហិរញ្ញវត្ថុនៃ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Huawei Technologies ថាជាការឃុំឃាំងតាមអំពើចិត្ត និងជាករណីធម្មតានៃការទូត ដែលបង្ខិតបង្ខំ។

លោកបានឲ្យដឹងនៅក្នុង សន្និសីទសារព័ត៌មានប្រចាំថ្ងៃមួយ នៅទីក្រុងប៉េកាំងថា “យើងបានធ្វើការតវ៉ាជាផ្លូវការ ប្រឆាំងនឹងការបំភ្លៃការពិត ដោយចេតនារបស់ប្រទេសកាណាដា និងសម្រាប់ការចេញ សេចក្តីថ្លែងការណ៍មិនពិត” ៕

ដោយ ឈូក បូរ៉ា

To Top