វ៉ាស៊ីនតោន៖ កុមារជិត ៧០ម៉ឺននាក់ នៅសហរដ្ឋអាមេរិក ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថា មានជំងឺកូវីដ-១៩ ចាប់តាំងពីការចាប់ផ្តើមរាតត្បាត នេះបើយោងតាមរបាយការណ៍ថ្មី របស់បណ្ឌិត្យសភាគ្រូពេទ្យកុមារ និងសមាគមមន្ទីរពេទ្យកុមារ។
យោងតាមរបាយការណ៍បានឱ្យដឹងថា ករណីកុមារថ្មីសរុបចំនួន ៧៧,០៧៣ នាក់ត្រូវបានរាយការណ៍ ចាប់ពីថ្ងៃទី២៤ ខែកញ្ញា ដល់ថ្ងៃទី០៨ ខែតុលា ដែលជាការកើនឡើង ១៣ភាគរយ នៃករណីកុមារក្នុងរយៈពេល ២ សប្តាហ៍។
របាយការណ៍កុមារសរុបចំនួន ៦៩៧,៦៣៣ ករណីត្រូវបានរាយការណ៍ នៅក្នុងសហរដ្ឋអាមេរិកហើយ រហូតមកដល់ពេលនេះកុមារមានចំនួន ១០,៧ ភាគរយនៃអ្នកឆ្លងទាំងអស់។
អត្រារួមគឺ ៩២៧ ករណីក្នុងកុមារ ១០០,០០០ នាក់។ របាយការណ៍បានឲ្យដឹងថា កុមារមានចំនួន ០,៩ ភាគរយទៅ ៣,៦ ភាគរយនៃការសម្រាកព្យាបាលនៅមន្ទីរពេទ្យសរុប និងពី ០ ទៅ ០,២៣ ភាគរយនៃការស្លាប់ទាំងអស់របស់ ទីភ្នាក់ងារការពារសិទ្ធិមនុស្សអាយុ ១៩ ឆ្នាំ៕
ដោយ ឈូក បូរ៉ា