សេអ៊ូល៖ ទីប្រឹក្សាសន្តិសុខជាតិ របស់កូរ៉េខាងត្បូងបានឲ្យដឹងថា មិនមានមតិខុសគ្នាទេរវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ស្តីពីភាពចាំបាច់ដើម្បីបញ្ចប់សង្គ្រាមកូរ៉េជាផ្លូវការ ដែលជាផ្នែកមួយនៃដំណើរការ ដើម្បីលុបបំបាត់អាវុធនុយក្លេអ៊ែរ កូរ៉េខាងជើងទៅ ជាមួយគ្នា។
លោក Suh Hoon ប្រធានការិយាល័យសន្តិសុខជាតិ កូរ៉េខាងត្បូង បានឲ្យដឹងថាបញ្ហាតែមួយគត់ គឺនៅពេលការប្រកាសអំពីការ បញ្ចប់សង្គ្រាមអាចឬគួរតែត្រូវបានធ្វើឡើង។
លោក Suh បានប្រាប់អ្នកយកព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំជាមួយរដ្ឋមន្រ្តីសហរដ្ឋអាមេរិកថា “បញ្ហានៃការប្រកាសបញ្ចប់ សង្គ្រាមមិនមែនជាបញ្ហាថ្មីទេ។ វាតែងតែស្ថិតនៅលើតុចរចា ហើយមិនមានទស្សនៈខុសគ្នាណាមួយ ទាក់ទងនឹងបញ្ហារវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នោះទេ” ៕
ដោយ ឈូក បូរ៉ា