Covid-19

ក្រោយពិធីជប់លៀងខួបកំណើត មនុស្សរាប់រយនាក់ត្រូវ ដាក់ឱ្យនៅដោយឡែក និងជិត ៤០នាក់ បានឆ្លងវីរុសកូវីដ១៩ នៅញូយ៉ក

បរទេស៖ ពិធីជប់លៀងខួបកំណើត នាពេលថ្មីៗនេះនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ត្រូវបានគេដាក់ឈ្មោះថា ជាព្រឹត្តិការណ៍រីករាលដាល យ៉ាងខ្លាំងពីសំណាក់មន្រ្តី ខណៈមនុស្ស ៣៧ នាក់បានធ្វើតេស្ត៍វិជ្ជមានចំពោះវីរុសកូវីដ១៩ បន្ទាប់ពីបានចូលរួមព្រឹត្តិការណ៍នេះ ហើយមនុស្សរាប់រយនាក់ត្រូវបាន បង្ខំឲ្យ ផ្តាច់ខ្លួន (ធ្វើចត្តាឡីស័ក)។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា ពិធីជប់លៀងខួបកំណើត The “sweet 16” បានកើតឡើងកាលពីថ្ងៃទី ២៥ ខែកញ្ញា នៅ Miller Place Inn ក្នុង Miller Place ក្នុងតំបន់ដែលមានមនុស្សអ៊ូអរ Long Island រដ្ឋញូវយ៉ក។ កន្លែងនោះត្រូវបានពិន័យជាប្រាក់ជាង ១២ ០០០ ដុល្លារ ខណៈដែលមនុស្ស ៣៧ នាក់ដែលបានចូលរួមក្នុងព្រឹត្តិការណ៍នេះ ត្រូវបានគេធ្វើតេស្តិ៍វិជ្ជមានវីរុសកូវីដ១៩ និង ៨១នាក់ ត្រូវបាន បង្ខំឲ្យ ផ្តាច់ខ្លួន។ ក្រុមមន្រ្តីបាននិយាយថា ចំនួនភ្ញៀវលើសពីរដ្ឋអតិបរមាចំនួន ៥០នាក់ មិនបានពាក់ម៉ាសការពារ។

នាយកប្រតិបត្តិនៃទីក្រុង Suffolk លោក Steve Bellone បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា « នេះគឺជាការរំលោភបំពាន ដ៏ធ្ងន់ធ្ងរហើយគួរតែជាការរំលឹកយ៉ាងច្បាស់ ពីផលវិបាកដែលមានសម្រាប់ ពិធីសារនៃការការពារមេរោគកូវីដ១៩» ៕

ប្រែសម្រួលៈ ណៃ តុលា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top