ព័ត៌មានអន្តរជាតិ

ចិន ព្រមានកាណាដា បញ្ហាផ្តល់សិទ្ធជ្រកកោន ជូនក្រុមបាតុករហុងកុង

បរទេស៖ នៅថ្ងៃសុក្រនេះអ្នកការទូតចិន ជាន់ខ្ពស់ម្នាក់បានធ្វើការ ប្រកាសព្រមានប្រទេសកាណាដា ក្នុងន័យប្រឆាំងនឹងការសម្រេចចិត្ត ផ្តល់សិទ្ធិជ្រកកោនដល់ក្រុមអ្នកតវ៉ា លទ្ធិប្រជាធិបតេយ្យនៅហុងកុង។

សេចក្តីថ្លែងការណ៍ដែល ត្រូវបានធ្វើឡើងដោយ លោក Cong Peiwu ប្រេសិតពិសេសរបស់ ក្រុងប៉េកាំងប្រចាំនៅទីក្រុងអូតាវ៉ា ក៏បានជំរុញឱ្យមានការស្តីបន្ទោស ពីសំណាក់រដ្ឋមន្រ្តីការបរទេសកាណាដាផងដែរ ហើយដែលវាបាននឹងកំពុងធ្វើឱ្យ មានភាពតានតឹងកាន់តែខ្លាំង ឡើងរវាងប្រទេសទាំងពីរ។

គួរឲ្យដឹងដែរថាលោក Cong បានធ្វើការឆ្លើយតបបែបនេះ ក្រោយលេចឬនូវ របាយការណ៍ដែលថាគូស្វាមីភរិយាហុងកុងមួយគូ ដែលជាអ្នកធ្លាប់បានចូលរួម ក្នុងការតវ៉ាដ៏ធំនិង បែបហិង្សាផងកាលពីឆ្នាំមុន ត្រូវបានគេផ្តល់សិទ្ធក្នុងការក្លាយខ្លួន ទៅជាជនភៀសខ្លួននៅក្នុងប្រទេសកាណាដា ៕

ប្រែសម្រួល៖ ស៊ុន លី

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top