កាប៊ុល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ថា ក្រុមអាជ្ញាធរបានបញ្ជាក់ថា ជនស៊ីវិលចំនួន០៧នាក់បានស្លាប់ និងមនុស្សផ្សេងទៀតចំនួន០៥នាក់ បានរងរបួស នៅក្នុងពេលបំផ្ទុះគ្រាប់បែក០២ដង នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន នៅថ្ងៃសុក្រនេះ ។
លោក Mahruf Ramish អ្នកនាំពាក្យស្នងការខេត្ត បានប្រាប់ដល់ស៊ិនហួថា នៅខេត្តភាគខាងលិច គឺខេត្ត Ghor មានរថយន្តដឹកទំនិញធុនតូចមួយគ្រឿង បានដឹកជនស៊ីវិល ហើយមានភ្លើងឆេះឡើង បន្ទាប់ពីមានគេធ្វើឲ្យផ្ទុះឡើង ដោយសារគ្រាប់បែកច្នៃ ។
គាត់បាននិយាយថា “កុមារ០២នាក់ ស្ត្រី០២នាក់ និងបុរស០៣នាក់ និងមនុស្សម្នាក់ទៀត នៅលើរថយន្តដឹកអ្នកដំណើរបានរងរបួស នៅក្នុងពេលផ្ទុះឡើង នៅឯជាយក្រុងនៃរដ្ឋធានី Firoz Koah នៅពាក់កណ្តាលថ្ងៃត្រង់ នៅថ្ងៃសុក្រនេះ” ។
គាត់បានរិះគន់ ទៅលើក្រុមសកម្មប្រយុទ្ធតាលីបង់ ដែលបានបើកការវាយប្រហារនេះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា