ព័ត៌មានអន្តរជាតិ

តុលាការថៃ ដោះលែងអ្នកតវ៉ា ៨នាក់ដែលបានឃុំខ្លួន អំឡុងការបង្ក្រាបបាតុកម្ម កាលពីថ្ងៃសុក្រនៅបាងកក ក្នុងនោះមានអ្នកកាសែតរបស់ Prachatai ម្នាក់

បរទេស៖ តុលាការបានដោះលែងអ្នកតវ៉ាចំនួន ៨ នាក់ដែលត្រូវបានឃុំខ្លួនអំឡុងការបង្ក្រាបបាតុកម្មកាលពីថ្ងៃសុក្រនៅទីក្រុងបាងកក។

យោងតាមសារព័ត៌មាន Bangkok  Post  ចេញផ្សាយនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា តុលាការ Pathumwan ក្រុងបាងកក បានច្រានចោលសំណើរបស់ប៉ូលីសដែលបានឃុំខ្លួនក្រុមបាតុករចំនួន ៨ នាក់ដែលត្រូវបានចោទប្រកាន់ពីបទជួបប្រជុំខុសច្បាប់ ក្រោមក្រឹត្យរដ្ឋគ្រាមានអាសន្ន។ តុលាការបានសំអាងថាពួកគេមានទីលំនៅអចិន្ត្រៃយ៍ ហើយមិនមានហានិភ័យក្នុងការចាកចេញនោះទេ។ 

ក្នុងចំណោមអ្នកទាំង ៨នាក់នោះ ក៏មាន អ្នកកាសែតឈ្មោះ Kitti Pantapak ដែលជាអ្នកយកព័ត៌មាន Prachatai ដែលត្រូវបានចាប់ខ្លួននៅពេលរាយការណ៍ផ្ទាល់ពីការប្រមូលផ្តុំនោះត្រូវបានចោទប្រកាន់ ពីបទប្រឆាំងនឹងមន្រ្តីដែលមានកាតព្វកិច្ចនិងពិន័យជាប្រាក់ចំនួន ៣០០ បាត៕

ប្រែសម្រួលៈ ណៃ តុលា

To Top