បរទេស៖ ជំនួយការអគ្គស្នងការប៉ូលីស ជាតិលោកឧត្តមសេនីយ៍ទោ Jaruwat Waisaya កាលពីថ្ងៃសុក្របានព្រមាន ប្រព័ន្ធផ្សព្វផ្សាយ មិនឱ្យផ្សព្វផ្សាយ ព័ត៌មានមិនពិត អំពីការតវ៉ាប្រឆាំង លទ្ធិប្រជាធិបតេយ្យ ដឹកនាំដោយនិស្សិត ដែលកំពុងបន្តកើតមាន ។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា ដោយយោងទៅលើ សេចក្តីប្រកាសកាលពី ថ្ងៃព្រហស្បតិ៍ស្តីពី ការដាក់ប្រទេសស្ថិតក្នុង ស្ថានភាពបន្ទាន់ធ្ងន់ធ្ងរ នៅទីក្រុងបាងកក ដែលហាមឃាត់ អ្នកសារព័ត៌មាន មិនឱ្យផ្សាយព័ត៌មានដែលអាចបង្កឱ្យ មានការភ័យខ្លាចឬមិនស្មោះត្រង់ ចំពោះវិបត្តិនយោបាយ, មន្ត្រីជាន់ខ្ពស់រូបនេះ បាននិយាយថា មន្រ្តីដែលមានការអនុញ្ញាត អាចរឹបអូសឧបករណ៍ ដែលរំលោភច្បាប់ ។
ឧត្តមសេនីយ៍ Jaruwat បានបន្តថា « យើងចង់ស្វែងយល់ជាមួយ ប្រព័ន្ធផ្សព្វផ្សាយ ស្តីពីការរាយការណ៍ អំពីស្ថានភាពបច្ចុប្បន្ន។ ការពិតអាចត្រូវបានរាយការណ៍ ប៉ុន្តែការរាយការណ៍ ព័ត៌មាន ដែលអាចនាំឱ្យមាន អំពើហឹង្សាឬកេណ្ឌមនុស្ស ឲ្យ ចូលរួមក្នុងការប្រមូលផ្តុំ នេះអាចខុសច្បាប់»៕
ប្រែសម្រួលៈ ណៃ តុលា