ព័ត៌មានអន្តរជាតិ

ចិន ព្រមានថា អាចឃាត់ខ្លួន ជនជាតិអាមេរិក ជុំវិញការកាត់ទោស

បរទេស៖ រដ្ឋាភិបាលចិន នាពេលថ្មីៗនេះ បានព្រមានទីក្រុងវ៉ាស៊ីនតោនថា ខ្លួនអាចនឹងធ្វើការឃាត់ខ្លួន ជនជាតិអាមេរិកនៅក្នុងប្រទេសចិន ក្នុងដំណើរឆ្លើយតបការកាត់ទោស ក្រសួងយុត្តិធម៌អាមេរិក ចំពោះអ្នកប្រាជ្ញាពាក់ព័ន្ធយោធាចិន នេះបើតាមសេចក្តីរាយការណ៍មួយ ពីកាសែត Wall Street Journal នៅថ្ងៃសៅរ៍ម្សិលមិញនេះ។

កាសែត Wall Street Journal នេះ បានលើកឡើងពីសម្តីបុគ្គលដឹងពីបញ្ហានោះ បាននិយាយដូច្នេះថា មន្ត្រីចិន បានចេញសេចក្តីព្រមានដដែលៗ តាមរយៈបណ្ដាញជាច្រើន ប្រាប់ដល់មន្ត្រីរដ្ឋាភិបាលសហរដ្ឋអាមេរិក ហើយសាររបស់ចិននេះ គឺសហរដ្ឋអាមេរិកគួរតែបញ្ចប់ ការកាត់ទោសអ្នកប្រាជ្ញាចិន នៅតុលាការអាមេរិក បើមិនដូច្នោះទេ ជនជាតិអាមេរិកនៅប្រទេសចិន អាចនឹងរកឃើញខ្លួនឯងបំពាននឹងច្បាប់ចិន។

គួរបញ្ជាក់ថា ទីប្រឹក្សាក្រសួងការបរទេសមួយ កាលពីថ្ងៃទី១៤ ខែកញ្ញា ដែលព្រមានប្រឆាំងនឹងការធ្វើដំណើរទៅប្រទេសចិន បាននិយាយថា រដ្ឋាភិបាលចិន ប្រើប្រាស់ការឃុំខ្លួនដ៏ព្រៃផ្សៃ និងបានចេញបម្រាមសម្រាប់ឲ្យ ពលរដ្ឋអាមេរិកនិងជនជាតិផ្សេងទៀត ទទួលបានឥទ្ធិពលចរចា ជុំវិញរដ្ឋាភិបាលបរទេស ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top