Covid-19

អ៊ីស្រាអ៊ែល មានអ្នកឆ្លងជំងឺកូវីដ១៩ កើនឡើងលើសពី ៣០ម៉ឺននាក់

យេរ៉ូសាឡឹម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល របស់ប្រទេសអ៊ីស្រាអ៊ែល បានឲ្យដឹងថា សរុបអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសអ៊ីស្រាអ៊ែល បានកើនឡើងដល់ ៣០២.៧៧០នាក់ គិតត្រឹមថ្ងៃសៅរ៍ បន្ទាប់ពីមានអ្នកឆ្លងជំងឺបន្ថែមទៀតចំនួន ៨៧៤នាក់ ដែលនេះជាថ្ងៃទី៥ហើយ ដែលមានអ្នកឆ្លងជំងឺថយចុះជាប់ៗគ្នា នៃចំនួនអ្នកឆ្លងជំងឺប្រចាំថ្ងៃ ។

ចំនួនអ្នកស្លាប់ដោយសារ ជំងឺបានកើនឡើងដល់ ២.១៩០នាក់ បន្ទាប់ពីមានអ្នកស្លាប់បន្ថែមទៀតចំនួន ៤៩នាក់ ទន្ទឹមនឹងនេះដែរ ចំនួនអ្នកជំងឺដែលមានស្ថានភាព ធ្ងន់ធ្ងរបានថយចុះពី ៧១៤នាក់ មកនៅត្រឹម៦៩០នាក់ ក្នុងចំណោមអ្នកជំងឺ ១.២០១០នាក់ ដែលបច្ចុប្បន្នកំពុង សម្រាកព្យាបាលនៅមន្ទីរពេទ្យ ។

សរុបអ្នកជាសះស្បើយ ពីជំងឺបានកើនឡើងដល់ ២៦៥.៤៤៥នាក់ បន្ទាប់ពីមានអ្នកជាសះស្បើយបន្ថែមចំនួន ២.៩៤២នាក់ ទន្ទឹមនឹងនេះ ករណីនៃអ្នកជំងឺបានថយចុះ ៣៥.១៣០នាក់ នេះជាតួលេខទាបបំផុតគិតចាប់ពីថ្ងៃទី១៨ ខែកញ្ញា ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top