Covid-19

ក្នុងរយៈពេលតែមួយថ្ងៃប៉ុណ្ណោះ ពិភពលោកមានអ្នកឆ្លងជំងឺកូវីដ១៩ លើសពី៤០០.០០០នាក់

ញ៉ូវយ៉ក៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ថា ពិភពលោកមានអ្នកឆ្លងវីរុសកូរ៉ូណា បានកើនឡើងដល់ជាង ៤០០.០០០នាក់ ដែលជាលើកដំបូងគិតត្រឹមថ្ងៃសៅរ៍ ដែលមានក្នុងកំណត់ត្រាមួយថ្ងៃ ខណៈដែលនៅតំបន់អឺរ៉ុប ចាប់ផ្តើមរឹតបណ្តឹងបន្ថែមទៀត ដើម្បីទប់ស្កាត់ការផ្ទុះជំងឺ ។

នៅតំបន់អឺរ៉ុប បានទទួលជោគជ័យទំាងស្រុង ក្នុងការធ្វើឲ្យចំនួនអ្នកឆ្លងជំងឺថយចុះ ហើយអ្នកឆ្លងវីរុសថ្មីថយចុះ នៅក្នុងប៉ុន្មានសប្តាហ៍កន្លងទៅនេះ និងបានមានរបាយការណ៍ថា គិតជាមធ្យមក្នុងមួយថ្ងៃមានចំនួន ១៤០.០០០នាក់ កាលពីសប្តាហ៍មុន ។

ដូចនៅក្នុងតំបន់មួយ នោះគឺតំបន់អឺរ៉ុប ត្រូវបានគេរាយការណ៍ថា មានអ្នកឆ្លងជំងឺប្រចាំថ្ងៃច្រើនជាងប្រទេសឥណ្ឌា ប្រេស៊ីល និងសហរដ្ឋអាមេរិក ដែលបូករួមគ្នាទៅទៀត ។

ក្នុងចំណោមអ្នកឆ្លងជំងឺ ១០០នាក់ ត្រូវបានគេរាយការណ៍នៅទូទាំងពិភពលោក គឺមាន៣៤នាក់ មកពីបណ្តាប្រទេសនៅតំបន់អឺរ៉ុប ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top