ព័ត៌មានអន្តរជាតិ

កងទ័ពនីហ្សេរីយ៉ា គ្រោងធ្វើសមយុទ្ធទូទំាងប្រទេស ស្របពេលដែលមានការតវ៉ា

បរទេស៖ កងទ័ពនីហ្សេរីយ៉ាង តាមសេចក្តីរាយការណ៍ នឹងចាប់ផ្តើមសមយុទ្ធជាតិរយៈពេលពីរខែ ទន្ទឹមនឹងការបដិសេធថា សមយុទ្ធទូទាំងប្រទេសនោះ មិនមែនជាផ្នែកនៃការឆ្លើយតប សន្តិសុខណាមួយ ចំពោះបាតុកម្មថ្មីៗនេះ ដែលប្រឆាំងនឹងភាពព្រៃផ្សៃ របស់ប៉ូលីសនោះទេ។

កងទ័ពនីហ្សេរីយ៉ាបាននិយាយថា សមយុទ្ធយោធា Operation Crocodile Smile នេះ នឹងប្រព្រឹត្តទៅទូទាំងប្រទេស ចាប់ពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី៣១ ខែធ្នូ ហើយនេះជាលើកទីមួយហើយ ដែលសមយុទ្ធប្រចាំឆ្នាំ ដែលជាចម្បងផ្តោត នៅក្នុងតំបន់ដីសណ្តនោះ នឹងប្រព្រឹត្តទៅទូទាំងប្រទេសបែបនេះ។

គួរបញ្ជាក់ថា ការប្រកាសពីសមយុទ្ធយោធា ទូទាំងប្រទេសនេះ គឺត្រូវបានធ្វើឡើង ក្រោមត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពី កងទ័ពនិយាយថា ខ្លួនបានត្រៀមលូកដៃចូល និងស្តារឡើងវិញនូវបទបញ្ជា ប៉ុន្តែបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា សមយុទ្ធគឺមិនពាក់ព័ន្ធ ជាមួយការតវ៉ាស្របច្បាប់ ក្រោមហេតុផលណាមួយនោះឡើយ ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top