ព័ត៌មានអន្តរជាតិ

ក្រុមអ្នកតវ៉ានៅតែបន្ត ធ្វើបាតុកម្មក្នុងរយៈពេល ៤ថ្ងៃ ជាប់ៗគ្នាមកនេះ ទោះបីជាមានការហាមឃាត់ យ៉ាងណាក៏ដោយ

បាងកក៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ថា ក្រុមអ្នកតវ៉ារាប់ពាន់នាក់បានប្រមូលផ្តុំគ្នា នៅលើទីតាំងមួយចំនួន នៅក្នុងក្រុងបាងកក កាលពីថ្ងៃសៅរ៍ ដោយអំពាវនាវសុំឲ្យលោក ប្រាយុទ្ធ ចាន់ឧចា នាយករដ្ឋមន្ត្រីបញ្ចប់មុខតំណែងរបស់ខ្លួន ទោះបីជាមានការប៉ះទង្គិចគ្នារវាងក្រុមបាតុករ និងប៉ូលិស ដែលហាមប្រាមដោយប្រើទឹកបាញ់បំបែក ក្រុមអ្នកតវ៉ាកាលពីថ្ងៃសុក្រ យ៉ាងណាក៏ដោយ ។

នៅក្នុងអនុក្រិត្យស្តីអំពីការហាមប្រាម មិនឲ្យមានការប្រមូលផ្តុំគ្នា ក្រុមអ្នកតវ៉ាជាច្រើនបានប្រមូលផ្តុំគ្នា ដែលនេះជាថ្ងៃទី៤ហើយ ដែលមានយុវជនម្នាក់បានដឹកនាំចលនា ដែលគេស្គាល់ថា ពលរដ្ឋ ដោយធ្វើការប្រកាសថា នឹងធ្វើការប្រមូលគ្នាជាក្រុមឡើងវិញ ។

ក្រុមអាជ្ញាធរ បានធ្វើការបិទផ្លូវដែល ជាប្រព័ន្ធដឹកជញ្ជូននៅក្នុងទីក្រុង កាលពីល្ងាចថ្ងៃសៅរ៍ ដើម្បីទប់ស្កាត់ក្រុមអ្នកតវ៉ាទាំងនោះ ប៉ុន្តែ ពួកគេបានធ្វើការប្រមូលផ្តុំគ្នា នៅកន្លែងណាដែលពួកគេអាចធ្វើទៅបាន ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top