Covid-19

នាយករដ្ឋមន្ត្រីឥណ្ឌា ស្នើសុំឲ្យការចែកចាយ វ៉ាក់សាំងកូវីដ១៩ ដូចទៅនឹងដំណើរការបោះឆ្នោត

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអាទិត្យ បានឲ្យដឹងថា នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi បានស្នើឱ្យមានយន្តការ សម្រាប់ការចែកចាយ
វ៉ាក់សាំងដែលស្រដៀងនឹង ការរៀបចំការបោះឆ្នោតនៅក្នុងប្រទេស។

សេចក្តីថ្លែងការណ៍មួយ ដែលចេញដោយការិយាល័យ នាយករដ្ឋមន្រ្តីឥណ្ឌា បានបញ្ជាក់ទៀតថា នាយករដ្ឋមន្រ្តីបានណែនាំថា ឥណ្ឌាគួរតែប្រើបទពិសោធន៍ នៃការប្រព្រឹត្តជោគជ័យនៃ ការបោះឆ្នោតនិងការគ្រប់គ្រង គ្រោះមហន្តរាយនៅក្នុងប្រទេស ។

ក្នុងនោះលោកនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា ក្នុងការផ្តល់វ៉ាក់សាំង និងប្រព័ន្ធរដ្ឋបាលគួរតែមាន លក្ខណៈប្រហាក់ប្រហែលគ្នា៕

ប្រែសម្រួល៖ ស៊ុន លី

To Top