ព័ត៌មានអន្តរជាតិ

ផ្ទុះដ៏កក្រើក នៅអាហ្វហ្គានីស្ថាន បណ្តាលឲ្យស្លាប់ មនុស្សតិចបំផុត១៦នាក់ និងបង្ករបួស៩០នាក់

អាហ្វហ្គានីស្ថាន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ថា មន្ត្រីក្នុងស្រុកមួយរូបបានបញ្ជាក់ថា យ៉ាងហោចណាស់ មនុស្សចំនួន១៦នាក់បានស្លាប់ និង៩០នាក់ផ្សេងទៀត បានរងរបួស បន្ទាប់ពីមានករណីផ្ទុះ ដ៏កក្រើកមួយនៅខាងក្រៅ ស្នាក់ការប៉ូលិសខេត្ត នៅរដ្ឋធានី Firoz Koah ខេត្ត Ghor ស្ថិតនៅប៉ែកខាងលិច នៃប្រទេសអាហ្វហ្គានីស្ថាន ។

លោក bdul Latif Rahimi មកពីអគាធិការសុខាភិបាលខេត្ត បានប្រាប់ដល់ស៊ិនហួថា “ចំនួនអ្នកស្លាប់ចុងក្រោយ នឹងត្រូវបានគេចាយចាយ ព័ត៌មានចុងក្រោយនៅថ្ងៃនេះ ។ ចំនួនអ្នកស្លាប់អាចប្រែប្រួល ខណៈដែលការជួយសង្រ្គោះ ក្រុមអ្នករងគ្រោះ នៅតែបន្តធ្វើឡើង ដែលទាញចេញពីគំនរបាក់បែក” ។

គាត់បាននិយាយថា មានអ្នករងរបួសជាច្រើនមានអាការៈធ្ងន់ធ្ងរ ។

មន្ត្រីសន្តិសុខ ក្នុងស្រុកម្នាក់ ដែលសុំមិនប្រាប់ឈ្មោះ បានប្រាប់ដល់ស៊ិនហួថា ករណីបំផ្ទុះដ៏កក្រើបានកើតឡើង នៅវេលាម៉ោង១១និង១៥នាទីព្រឹក (ម៉ោងក្នុងស្រុក) នៅគ្រាដែលផ្ទុះឡើង ត្រូវចំរថយន្តដឹកអ្នកដំណើរ ធុនតូច មួយគ្រឿង ដែលគេបានបង្កប់ នៅលើដងផ្លូវ នៅត្រង់តំបន់ដែលមាន ការិយាល័យប៉ូលិស និងអគាររដ្ឋាភិបាល ជាច្រើនកន្លែងនៅទីនោះ ។

មិនទាន់មានក្រុមណាមួយ ប្រកាសឆ្លើយតបទៅនឹង ការវាយប្រហារនេះនៅឡើយទេ ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top