ព័ត៌មានអន្តរជាតិ

ជប៉ុន នឹងបង្ហូរទឹកចេញ ពីរោងចក្រហ្វុយកូស៊ីម៉ា ចូលក្នុងសមុទ្រ

តូក្យូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ថា សេចក្តីរាយការណ៍ក្នុងស្រុក បានឲ្យដឹងនៅថ្ងៃសុក្រនេះថា ប្រទេសជប៉ុន នឹងបញ្ចេញទឹក ប្រមាណជាង១លានតោន ដែលមានផ្ទុកសារធាតុវិទ្យុ សកម្មចេញពីរោងចក្រនុយក្លេអ៊ែរ ហ្វុយកូស៊ីម៉ា ចូលក្នុងសមុទ្រ ។

នេះបើយោងតាមកាសែតជាតិ Nikkei, Yomiuri និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានឲ្យដឹងថា ការបញ្ចេញទឹកដែលត្រូវបាន ត្រងដើម្បីកាត់បន្ថយវិទ្យុសកម្ម ទំនងជាចាប់ផ្តើម នៅឆ្នាំ២០២២ នៅគ្រាដំបូងបំផុត ។

សេចក្តីរាយការណ៍បានឲ្យដឹងថា ការសម្រេចចិត្តជាផ្លូវការ ត្រូវបានគេរំពឹងថា នឹងធ្វើឡើងនៅក្នុងខែនេះ ។

ការសម្រេចចិត្តបញ្ចប់ការ ពិភាក្សាគ្នាអស់រយៈពេល ជាច្រើនឆ្នាំ អំពីវិធីបោះចោល អង្គធាតុរាវ ដែលរួមមាន ទឹកប្រើប្រាស់ដើម្បីធ្វើឱ្យស្ថានីយ៍ ថាមពល ចុះត្រជាក់វិញ ដែលរងការវាយប្រហារ ដោយរលកយក្សស៊ូណាមិ ដ៏ធំកាលពីឆ្នាំ២០១១ ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top