ព័ត៌មានអន្តរជាតិ

ទីប្រឹក្សាសន្ដិសុខជាតិអាមេរិក ទំនងជាទស្សនកិច្ចកូរ៉េខាងត្បូង នៅខែក្រោយ បន្ទាប់ពីបញ្ចប់ការបោះឆ្នោត

សេអ៊ូល៖ ទីប្រឹក្សាសន្តិសុខជាតិ សហរដ្ឋអាមេរិកលោក Robert O’Brien នឹងធ្វើទស្សនកិច្ចនៅទីក្រុងសេអ៊ូល នៅខែក្រោយ ប្រហែលជាបន្ទាប់ពីការបោះឆ្នោត ប្រធានាធិបតីសហរដ្ឋអាមេរិក។

អ្នកនាំពាក្យប្រធានាធិបតីលោក Kang Min-seok បានឲ្យដឹងនៅក្នុង សន្និសីទកាសែតមួយ ថាលោក Suh Hoon នាយកការិយាល័យ សន្តិសុខជាតិ របស់ប្រទេសកូរ៉េខាងត្បូង បានស្នើឱ្យសមភាគី របស់លោកធ្វើទស្សនកិច្ច នៅទីក្រុងសេអ៊ូល ក្នុងអំឡុងកិច្ចប្រជុំរបស់អ្នកទាំងពីរ នៅឯសេតវិមាន កាលពីសប្តាហ៍មុន ។

លោក Kang រំពឹងថាដំណើរទស្សនកិច្ច របស់លោក O’Brien នឹងធ្វើឡើងបន្ទាប់ពី ការបោះឆ្នោត ប្រធានាធិបតីសហរដ្ឋអាមេរិក នៅថ្ងៃទី០៣ ខែវិច្ឆិកា។

ក្នុងដំណើរទស្សនកិច្ចរបស់លោក “Suh បានជួបជាមួយមន្ត្រីជាន់ខ្ពស់ ដទៃទៀតរួមទាំង រដ្ឋមន្រ្តីក្រសួងការបរទេសលោក Mike Pompeo ផងដែរ” ។ ក្នុងនោះលោកបាន បន្ថែមទៀតថា ដំណើរទស្សនកិច្ចរបស់លោក “គឺជាឱកាសមួយ ដើម្បីបញ្ជាក់ឡើងវិញ នូវសម្ព័ន្ធភាពដ៏រឹងមាំ រវាងសម្ព័ន្ធមិត្តទាំងពីរ”៕

ដោយ ឈូក បូរ៉ា

To Top