បាងកក៖ ក្រុមអ្នកតវ៉ាប្រឆាំងរដ្ឋាភិបាលថៃ បានបន្តប្រឆាំងនឹងក្រឹត្យគ្រាអាសន្នមួយ កាលពីថ្ងៃសៅរ៍ដោយបានធ្វើការប្រមូលផ្តុំគ្នា នៅរដ្ឋធានីបាងកក របស់ប្រទេសថៃ រយៈពេលបីថ្ងៃជាប់ៗគ្នា ចាប់តាំងពីវិធានការនេះ ត្រូវបានដាក់ ដើម្បីបង្ក្រាបការតវ៉ា ។
ជាជាងប្រមូលផ្តុំគ្នា នៅកន្លែងតែមួយក្រុម បាតុករ បានរីករាលដាលជាក្រុម និងប្រមូលផ្តុំគ្នានៅតាមផ្លូវបំបែក និងស្ថានីយ៍រថភ្លើងដោយរំខាន ដល់បណ្តាញដឹកជញ្ជូន សាធារណៈ របស់រដ្ឋធានីមួយនេះ យ៉ាងខ្លាំង។
ក្រុមអ្នកតវ៉ាវ័យក្មេង ភាគច្រើនមិនត្រឹមតែ អំពាវនាវឱ្យមានការផ្លាស់ប្តូរ នយោបាយ និងការកែទម្រង់ រាជាធិបតេយ្យប៉ុណ្ណោះទេ តែថែមទាំងថ្កោលទោសប៉ូលីស ចំពោះការប្រើប្រាស់ទឹកសម្ពាធខ្ពស់ ដើម្បីបំបែកពួកគេ នៅយប់មុនទៀតផង។
យោងតាមអាជ្ញាធរពេទ្យ បានឲ្យដឹងដឹងថា មានអ្នករងរបួសខ្លះទាំងអ្នកតវ៉ា និងមន្រ្តីប៉ូលីស ពាក់ព័ន្ធនឹងប្រតិបត្តិការនេះ។
នៅព្រឹកថ្ងៃសៅរ៍នេះក្រុមអ្នកតវ៉ា បានប្រកាសផែនការប្រមូលផ្តុំ នៅតាមស្ថានីយរថភ្លើង និងស្ថានីយ៍រថភ្លើងក្រោមដី ដែលជំរុញឱ្យប្រតិបត្តិករ ឆ្លងកាត់បញ្ឈប់សេវាកម្ម រហូតដល់មានការ ជូនដំណឹងបន្ថែម៕
ដោយ ឈូក បូរ៉ា