បារីស៖ ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ នៅទ្វីបអឺរ៉ុបបានឈានដល់ចំនួន ២៥ម៉ឺននាក់ នៅពេលដែលប្រទេសអ៊ីស្រាអែល និងទីក្រុងធំទីពីរ របស់អូស្ត្រាលី គឺទីក្រុងមែលប៊ន បានចាប់ផ្តើមបន្ធូរបន្ថយ ការបិទដ៏តឹងរឹង របស់ពួកគេបន្តិចម្តងៗ ។
បណ្តាប្រទេសអ៊ឺរ៉ុប បានបង្កើនការរឹតត្បិតលើជីវិត រស់នៅប្រចាំថ្ងៃ ដើម្បីដោះស្រាយការឆ្លងដែលកើនឡើង ដោយមានករណីកើនឡើងចំនួន ៤៤ ភាគរយ នៅក្នុងសប្តាហ៍នេះ។
បម្រាមគោចរពេលយប់លើមនុស្ស រាប់លាននាក់ បានចូលជាធរមាននៅប្រទេសបារាំង នៅចុងសប្តាហ៍នេះ ហើយប្រទេសស្វីស តម្រូវឲ្យពលរដ្ឋរបស់ខ្លួនពាក់របាំងមុខ នៅតាមទីសាធារណៈ និងនៅក្នុងផ្ទះផងដែរ។
ប៉ុន្តែអ៊ីស្រាអែល អាចគ្រប់គ្រង នៃការរីករាលដាលរបស់ខ្លួន តាមរយៈវិធានការតឹងរឹងរួមទាំង ការហាមឃាត់មិនឱ្យធ្វើដំណើរ ចម្ងាយជាងមួយគីឡូម៉ែត្រពីផ្ទះជាដើម ហើយរដ្ឋាភិបាលបានលុបចោល ការរឹតត្បិតនោះកាលពីថ្ងៃអាទិត្យ និងបានបើកសាលាមត្តេយ្យឆ្នេរ និងឧទ្យានជាតិឡើងវិញ៕
ដោយ ឈូក បូរ៉ា