ព័ត៌មានអន្តរជាតិ

សភាថៃ កំពុងពិចារណាបើកសម័យប្រជុំ ដើម្បីបញ្ចប់ភាពចលាចល

បរទេស៖ ប្រធានសភាប្រទេសថៃ លោក Chuan Leekpai គ្រោងជួបជាមួយតំណាង រដ្ឋាភិបាលនិងក្រុមប្រឆាំង នៅក្រៅផ្លូវការនៅថ្ងៃសុក្រ ដើម្បីពិភាក្សាពីលទ្ធភាពនៃការប្រជុំសភាពិសេស នៅពេលការតវ៉ាប្រឆាំង រដ្ឋាភិបាលបានបន្តនៅថ្ងៃអាទិត្យ ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា លោក Chuan Leekpai បាននិយាយថា ភាគីទាំងពីរបានព្រមព្រៀងគ្នា ដើម្បីពិភាក្សាថា តើការប្រជុំសភាវិសាមញ្ញគួរតែត្រូវបានធ្វើឡើង ដើម្បីដោះស្រាយ ស្ថានភាពនយោបាយ មុនពេលសភាកោះប្រជុំឡើងវិញនៅថ្ងៃទី ១ ខែវិច្ឆិកា ឬយ៉ាងណា។

លោកបន្តថាលោកបានស្នើ ឲ្យ មន្ត្រីសភារៀបចំសម្រាប់សម័យប្រជុំ ដែលត្រូវបានអំពាវនាវដោយគណបក្សភឿថៃ បន្ទាប់ពីមានការតវ៉ា។ លោកបានបន្ថែមថា សមាជិកសភាជាច្រើន មកពីគណបក្សផ្សេងទៀត ក៏បានពិភាក្សាពីលទ្ធភាព នៃការកោះប្រជុំសម័យប្រជុំពិសេសផងដែរ ប៉ុន្តែរហូតមកដល់ពេលនេះ ពុំមានក្រុមណាមួយ ដាក់ញត្តិផ្លូវការទេ៕

ប្រែសម្រួលៈ ណៃ តុលា

To Top