ព័ត៌មានអន្តរជាតិ

គណៈរដ្ឋមន្រ្តីរបស់ប្រទេសថៃ នៅថ្ងៃអង្គារនេះ នឹងពិភាក្សាអំពីការកោះប្រជុំសភាពិសេស ដើម្បីបន្ធូរបន្ថយជម្លោះនយោបាយ ដែលកំពុងកើនឡើង

បរទេស៖ គណៈរដ្ឋមន្រ្តីរបស់ប្រទេសថៃ នៅថ្ងៃអង្គារនេះនឹងពិភាក្សា អំពីការកោះប្រជុំសភាពិសេស ដើម្បីបន្ធូរបន្ថយជម្លោះនយោបាយ ដែលកំពុងកើនឡើង ខណៈក្រុមអ្នកតវ៉ាទាមទារ ឱ្យលោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា លាលែងពីតំណែង។

ឧត្តមសេនីយ៍ប្រាយុទ្ធ បាននិយាយនៅថ្ងៃចន្ទថា គណៈរដ្ឋមន្រ្តីនឹងពិភាក្សា អំពីសំណួរនៃសម័យប្រជុំសភាពិសេសមួយ នៅក្នុងកិច្ចប្រជុំប្រចាំសប្តាហ៍របស់ខ្លួន នៅថ្ងៃអង្គារបន្ទាប់ពីលោកបាននិយាយជា លើកដំបូងថាលោកគាំទ្រគំនិតនេះ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា នាយករដ្ឋមន្រ្តីថៃកំពុងរងសម្ពាធ ពីសមាជិកសភាក្នុងការប្រើប្រាស់ ដំណើរការសភាដើម្បីដោះស្រាយជំលោះ។

ប្រធានសភាលោក ឈួនលីកផៃ បាននិយាយនៅថ្ងៃច័ន្ទថា មេដឹកនាំគណបក្សនយោបាយមកពីសភា ទាំងសងខាងនឹងរួបរួមគ្នាក្នុងការ កោះប្រជុំការប្រជុំពិសេសប្រសិន បើរដ្ឋាភិបាលហុចឱកាសនេះ។

ប្រែសម្រួលៈ ណៃ តុលា

To Top