ព័ត៌មានអន្តរជាតិ

ជប៉ុន ព្រមានប្រឆាំង សមយុទ្ធខុសច្បាប់ នៅសមុទ្រចិនខាងត្បូង

បរទេស៖ នាយករដ្ឋមន្ត្រីជប៉ុន លោក Yoshihide Suga តាមសេចក្តីរាយការណ៍ បានរិះគន់ទង្វើបង្កជម្លោះ នៅដែនសមុទ្រចិនខាងត្បូង នៅក្នុងអំឡុងដំណើរទស្សនកិច្ច បរទេសជាលើកដំបូងរបស់លោក ក្រោយជួបជាមួយ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc។

ទីភ្នាក់ងារសារព័ត៌មានក្យូដូ បានរាយការណ៍នៅថ្ងៃចន្ទថា លោក Yoshihide Suga ដែលមិនបានលើកឡើងពី ឈ្មោះរបស់ប្រទេសចិនផងនោះ បានថ្កោលទោសទង្វើនានានៅដែនសមុទ្រ ដែលប្រឆាំងនឹងក្រឹត្យក្រមនៃច្បាប់ នៅក្នុងអំឡុងសុន្ទរកថា មួយថ្លែងនៅសាកលវិទ្យាល័យ Vietnam Japan University។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI បានឲ្យដឹងថា លោកនាយករដ្ឋមន្ត្រីជប៉ុនរូបនេះ បានមានប្រសាសន៍យ៉ាងដូច្នេះថា “វាជារឿងសំខាន់ណាស់ ដែលប្រទេសពាក់ព័ន្ធទាំងអស់ ត្រួវធ្វើការងារឆ្ពោះទៅរកដំណោះស្រាយ ប្រកបដោយសន្តិភាព ចំពោះជម្លោះនៅដែនសមុទ្រចិនខាងត្បូង ដោយមិនចាំបាច់ប្រើប្រាស់កម្លាំង ឬក៏ការបង្ខិតបង្ខំនោះទេ” ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top